លោក ពូទីន ជំរុញឱ្យក្រុមមហាសេដ្ឋីបោះទុនវិនិយោគក្នុងស្រុកឱ្យបានច្រើនដើម្បីទប់កុំឱ្យសេដ្ឋកិច្ចរុស្ស៊ីដួលរលំ

ដោយៈ សុខុម

មូស្គូ: ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃព្រហ​ស្បតិ៍ ទី១៦ ខែមីនា បានជំរុញក្រុមមហាសេដ្ឋីរុស្ស៊ី តម្កល់ឧត្ដមគិតស្នេហាជាតិ មុននឹងគិតដល់រឿងប្រាក់ចំណេញ។

លោកបានជំរុញឱ្យពួកគេ បោះទុនវិនិយោគក្នុងស្រុកឱ្យបានច្រើន ដើម្បីជួយទប់សេដ្ឋកិច្ចកុំឱ្យដួលរលំ ក្នុងគ្រាដែលរុស្ស៊ី កំពុងប្រឈមមុខនឹងទណ្ឌកម្មជុំទិស ពីសំណាក់លោកខាងលិច។

ថ្លែងទៅកាន់ក្រុមមហាសេដ្ឋីធុរកិច្ចរុស្ស៊ី ដោយផ្ទាល់ជាលើកដំបូងចាប់តាំងពីថ្ងៃ ដែលលោកបានបញ្ជូនកងទ័ពរុស្ស៊ី ចូលឈ្លានពា​នប្រទេសអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ ដើមឆ្នាំ២០២២ លោក ពូទីន បានប្រាប់ទៅមហាសេដ្ឋីទាំងនោះថា តួនាទីរបស់ពួកគេមិនមែនត្រឹមតែរកលុយប៉ុណ្ណោះទេ ប៉ុន្តែក៏មានតួនាទីជួយគាំទ្រ ដល់សង្គមផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក ពូទីន ថ្លែងថា “សហគ្រិនដែលមានទំនួលខុសត្រូវ គឺជាពលរដ្ឋពិតប្រាកដនៃប្រទេសរុស្ស៊ី នៃប្រទេសរបស់ខ្លួនជាពលរដ្ឋដែលមានការយល់ដឹង និងធ្វើសកម្មភាព ដើម្បីបម្រើផលប្រយោជន៍ដល់ជាតិ”។

បុរសខ្លាំងរូបនេះបានបន្តថា “សហគ្រិនដែលមានទំនួលខុសត្រូវគឺមិនលាក់ទ្រព្យសម្បត្តិរបស់ខ្លួន នៅឯនាយសមុទ្រ ប៉ុន្តែចុះឈ្មោះក្រុមហ៊ុននៅទីនេះ នៅក្នុងប្រទេសរបស់យើងនោះឡើយ ហើយក៏មិនពឹងផ្អែកលើរដ្ឋាភិបាលបរទេសនោះដែរ”។

ទន្ទឹមនេះលោក ពូទីន បានកោតសរសើរ “បេសកកម្មដ៏ខ្ពង់ខ្ព​ស់” របស់សហគ្រិនដែលបានមើលថែរកម្មករ និយោជិតរបស់ខ្លួន និងដឹកនាំក្រុមអ្នកមានទេពកោសល្យរបស់ខ្លួន ដែលមិនត្រឹមតែឆ្ពោះទៅរកការទាញយកប្រាក់ចំណេញប៉ុណ្ណោះទេ ប៉ុន្តែក៏ដើម្បីជាផលប្រ​យោ​ជន៍សាធារណៈផងដែរ”៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here