ចិន និងកម្ពុជាចាប់ដៃគ្នាបើកសាកលវិទ្យាល័យផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដ៏ធំមួយនៅកម្ពុជា

ដោយ ៖ ម៉ាណេត

ភ្នំពេញៈ ក្រុមហ៊ុនចិននិងកម្ពុជា បានសហការគ្នាដើម្បីបើកសាកលវិទ្យាល័យដ៏ធំមួយ ជាមួយនឹងគោលបំណងចូលរួមអភិវឌ្ឍន៍វិស័យអប់រំ ជាមួយរាជរដ្ឋាភិបាលកម្ពុជា លើការបណ្តុះបណ្តាលធនធានមនុស្ស ផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ក្រុមហ៊ុនទាំងពីរគឺ CCYF DEVELOPMENT CO.,LTD ដែលជាសាខារបស់សហព័ន្ធយុវជនកម្ពុជា-ចិន និងMINDS BRIDGE EDUCATION (Cambodia) INVESTMENT CO.,LTD បានចុះហត្ថលេខារួមគ្នានៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០នេះ និងបង្ហាញគម្រោងបង្កើតសាកលវិទ្យាល័យនៅកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បំណងនៃគម្រោងបង្កើតសាកលវិទ្យាល័យ ដោយសារភាគីទាំងពីរមើលឃើញថា កម្ពុជាជាគោលដៅសម្រាប់ការអភិវឌ្ឍយ៉ាងសំខាន់ និងទាក់ទាញមួយនៅក្នុងតំបន់ ហើ​យសេដ្ឋកិច្ចប្រទេសនេះ មានការរីកចម្រើនជាលំដាប់ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។

សាកលវិទ្យាល័យនេះ គ្រោងនឹងបញ្ចប់ការសាងសង់មុនឆ្នាំ២០២១ ដើម្បីចាប់ផ្តើមទទួលសិស្សឲ្យចូលរៀន។ សាកលវិទ្យាល័យនេះដែរ ប្រកាន់ខ្ជាប់នូវគោលការណ៍មួយចំនួន រួមមាន៖ ការសាបព្រូសចំណេះដឹង ការសិក្សាដ៏រីកចម្រើន និងការធ្វើឲ្យប្រទេសជាតិមានធនធានមនុស្ស។

លោកសរ សុពុត្រា អភិបាលរងខេត្តកំពង់ស្ពឺ និងក្នុងនាមជាភ្ញៀវកិត្តិយសបាន វាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុនទាំងពីរ ដែលគ្រោងនឹងបើកសាកលវិទ្យាល័យនៅកម្ពុជា។ លោកចាត់ទុកថា សកម្មភាពនេះ គឺជាការបង្កើតនូវឧត្តមប្រយោជន៍ សម្រាប់ប្រជាជនកម្ពុជាទាំងមូលតែម្តង។

លោក សរ សុពុត្រា បានថ្លែងថា “ថ្វីត្បិតថានេះជាចំណុចចាប់ផ្តើម តែជាការចាប់ ផ្តើមមួយដ៏រីករាយ ដែលប្រកបដោយមោទនភាព ពោលការចាប់ផ្តើមរបស់ក្រុមហ៊ុនទាំងពីរ គឺជាឧត្តមប្រយោជន៍របស់ប្រជាជនកម្ពុជាសុទ្ធសាធ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here