រដ្ឋមន្ត្រីកសិកម្មចូលរួមកិច្ចប្រជុំពិភាក្សាលើប៉ូលសេដ្ឋកិច្ចថ្មី ភាគពាយ័ព្យ

ដោយៈ និស្ស័យ

    ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកឌិត ទីណា បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា លើប៉ូលសេដ្ឋកិច្ចថ្មីភាគពាយ័ព្យ នៅទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

លោករដ្ឋមន្ត្រីបានថ្លែងថា កិច្ចប្រជុំប្រមូលធាតុចូលនេះ មានសារសំខាន់ណាស់ ដើម្បីប៉ូលសេដ្ឋកិច្ចថ្មីប្រសូត្រឡើង តាមការគ្រោងទុក និងអាចជួយសម្រួលដល់ដល់ទីផ្សារ ក្នុងការការនាំចេញនិងនាំចូលផលិតផលរវាងកម្ពុជានិងចិន សំដៅជំរុញកំណើនសេដ្ឋកិច្ចជាគោល ដោយគោរពទៅតាមអនាម័យ និងភូតគាមអនាម័យ (SPS) ព្រមទាំងនិរន្តរភាពសេដ្ឋកិច្ចនិងបរិស្ថាន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោករដ្ឋមន្ត្រី បានណែនាំដល់អនុវិស័យនីមួយៗ ត្រូវពិនិត្យលើសក្តានុពល ប្រភពអត្តសញ្ញាណផលិតផល (GI) ព្រមទាំងបែបបទពាណិជ្ជកម្មនៃប្រទេសសមាជិក WTO ដោយសហការវិនិយោគជាមួយក្រុមហ៊ុន ដើម្បីទទួលបានប្រាក់ចំណូលបន្ថែម។

ក្រៅតែពីការនាំចេញ ឯកឧត្តមក៏បានលើកឡើង ពីការនាំចូលជី និងថ្នាំកសិកម្មពីប្រទេសចិនផងដែរ។

តាមរយៈកិច្ចប្រជុំនេះ ក្រុមការងារនៅតាមអនុវិស័យនីមួយៗ ត្រូវរៀបចំគម្រោងសំណើនៃប៉ូលសេដ្ឋកិច្ចទី៤ ទាំងរយៈពេលខ្លី មធ្យម និងវែង ដោយភ្ជាប់ជាមួយច្រករបៀង “មច្ឆា និងអង្ករ” សម្រាប់ដាក់ជូនរដ្ឋាភិបាលពិនិត្យសម្រេច ដោយត្រូវគិតពីប្រសិទ្ធភាពសេដ្ឋកិច្ចយ៉ាងហោចណាស់ឱ្យបានរយៈពេល១ទសវត្សរ៍៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here