ប្រព័ន្ធ​ទូទាត់​តាម​ប្រព័ន្ធ​ឌីជីថល​នៅ​កម្ពុជា​កាន់តែ​ទទួលបាន​ទំនុកចិត្ត​ពី​អ្នកប្រើប្រាស់

ដោយៈ ម៉ា​ណេ​ត

ភ្នំពេញៈ នៅពេល​អ្នកប្រើប្រាស់ និង​អាជីវកម្ម នៅ​ទូទាំង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​កាន់តែ​ងាក​ទៅរក​ការទូទាត់​ប្រាក់ តាម​ប្រព័ន្ធ​ឌីជីថល ក្នុងកំឡុងពេល​មាន​ជំងឺ​រាតត្បាត​កូ​វីដ១៩ ក្រុមហ៊ុន វី​សា កំពុង​ជំរុញ​វិស័យ​ទូទាត់​ប្រាក់ ដើម្បី​ព​ន្លឿ​ន​ការរក​ដំណោះស្រាយ​ប្រព័ន្ធ​ឌីជីថល​តាម​ទូរស័ព្ទ ដែល​ហៅ Tap to Phone នៅក្នុង​ប្រទេស​កម្ពុជា ក្នុងការ​ជំ​ង​រុញ​អាជីវកម្ម​ខ្នាតតូច និង​មធ្យម​ទៅក្នុង​សេដ្ឋកិច្ច​ឌីជីថល។

ប្រព័ន្ធ Tap to Phone អាចឱ្យ​អ្នកលក់ អាច​ទទួលយក​ការទូទាត់ ដោយ​គ្មាន​ការទាក់ទង​ដោយផ្ទាល់​នៅលើ​ស្មា​ត​ហ្វូ​ន ដែល​ដំណើរការ​ដោយ​ប្រព័ន្ធ Android NFC ដោយ​មិនចាំបាច់​ប្រើ​កន្លែង​ទទួល​ការទូទាត់​ដាច់ដោយឡែក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការស្រាវជ្រាវ​ថ្មី​ក្រុមហ៊ុន វី​សា កាលពីពេលថ្មីៗនេះ​បាន​រកឃើញថា ភាគច្រើន (៥៥ ភាគរយ) នៃ​អ្នកប្រើប្រាស់​អាស៊ី​ប៉ាស៊ីហ្វិក នឹង​ប្រើការ​ទូទាត់​ទៅ​ទូរស័ព្ទ ទោះបី​មាន​ដំណោះស្រាយ​មិនទាន់មាន​ទូលំទូលាយ នៅតាម​តំបន់​មួយចំនួន​ក៏ដោយ។ ដោយ​គួបផ្សំ​ជាមួយនឹង​ភាព​ពេញនិយម នៃ​ការទូទាត់​ឌីជីថល​នៅ​កម្ពុជា ក្នុង​អត្រា​ជាង៤២ភាគរយ កៅ​ពីនេះ​គឺ​ប្រតិបត្តិការ​ប័ណ្ណ​ទាំងអស់។

ការស្រាវជ្រាវ​នេះ​បង្ហាញថា ការទូទាត់​ប្រាក់​ទៅ​ទូរស័ព្ទ អាចជា​និន្នាការ​មួយ​ដែល​នឹងមាន​ពេញនិយម​នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ។

លោកស្រី Chum Monika ប្រធាន​គ្រប់គ្រង​ក្រុមហ៊ុន វី​សា ប្រចាំ​ប្រទេស​កម្ពុជា “ប្រទេស​កម្ពុជា មាន​អត្រា​ប្រើប្រាស់​ទូរស័ព្ទ​ចល័ត​ខ្ពស់​ណាស់ ដែល​ចំនួន៩៦ភាគរយ​នៃ​ប្រជាជន ដែលមាន​ទូរស័ព្ទ​ចល័ត ហើយ​ស្ទើរតែ​ពាក់កណ្តាល​នៃ​ការប្រើប្រាស់ Internet ។ បន្ថែម​លើ​ការទទួលយក​កាត​ទូទាត់​ឌីជីថល ដែល​កំពុង​កើនឡើង​របស់ខ្លួន ប្រទេស​កម្ពុជា កំពុងស្ថិត​ក្នុង​ជំហរ​ដ៏​ប្រសើរ​មួយ ក្នុងការ​សម្រប​ខ្លួន​ទៅនឹង​ទំរង់​ទូរស័ព្ទ ដែល​មិនចាំបាច់​មានការ​ទំនាក់ទំនង” ។

លោកស្រី​បាន​បន្តថា “ជាមួយនឹង​ប្រព័ន្ធ Tap to Phone ទៅ​ឆ្លុះបញ្ចាំង​អំពី​សុវត្ថិភាព និង​ភាពងាយស្រួល​ដែល​អ្នកប្រើប្រាស់ នៅក្នុង​ប្រទេស​កម្ពុ​ជាមាន​ទម្លាប់​ប្រើ​រួចហើយ។លោកស្រី​បន្ថែមថា “យើង​ជឿជាក់ថា ការទូទាត់​ដោយ​មិនចាំបាច់​ទំនាក់ទំនង មាន​សមត្ថភាព​ក្នុងការ​បង្កើន​ទំនុកចិត្ត​ជាតិ ក្នុងការ​ទូទាត់​តាម​ឌីជីថល និង​បង្កើន​ការទទួលយក​ជាទូទៅ” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here