សម្តេចតេជោនាយករដ្ឋមន្ត្រី​អំពាវនាវ​ឱ្យមានការជំរុញ​ផលិតកម្ម និងការនាំចេញ

ដោយ: គង់ លាងហួរ

ហ្សាការតា: រដ្ឋាភិបាលឥណ្ឌូនេស៊ីគ្រោងផ្តល់កម្មវិធីលើកទឹកចិត្តដើម្បីជំរុញការលក់រថយន្តអគ្គិសនី (EVs) ចាប់ពីថ្ងៃទី២០ ខែមីនា ដែលនេះជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីពន្លឿនការអនុម័ត និងទាក់ទាញការវិនិយោគពីក្រុមហ៊ុនធំៗដូចជា Tesla។

លោក Agus Gumiwang Kartasasmita រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មបានអះអាងថា “កម្មវិធីនេះនឹងគ្របដណ្តប់លើការលក់ម៉ូតូអគ្គិសនីចំនួន២០០.០០០គ្រឿង និងរថយន្តអគ្គិសនីចំនួន៣៥.៩០០គ្រឿង និងគ្របដណ្តប់លើការបំប្លែងម៉ូតូម៉ាស៊ីនចំហេះចំនួន៥០.០០០គ្រឿងផងដែរ”។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ  រដ្ឋមន្ត្រីទាំង២រូបមិនបានបង្ហាញពីថវិកាដែលបានកំណត់សម្រាប់កម្មវិធីនោះទេ ប៉ុន្តែគេបញ្ជាក់ថា ថវិកា៧លានរូពៀ(៤៥៧,៨២ដុល្លារ) នឹងត្រូវបានផ្តល់ទៅឱ្យអ្នកផលិត និងអ្នកលក់រាយសម្រាប់ម៉ូតូថ្មីនីមួយៗដែលបានលក់ដាច់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រទេសឥណ្ឌូនេស៊ីគ្រោងអភិវឌ្ឍរោងចក្រផលិត EV ក្នុងស្រុក ដើម្បីទាញយកអត្ថប្រយោជន៍ពីទុនបម្រុងនីកែលដ៏សម្បូរបែបរបស់ខ្លួន ដែលជាសម្ភារៈសំខាន់សម្រាប់ផលិតថ្មអាគុយ។

លោក Luhut បានមានប្រសាសន៍ដោយមិនបញ្ចេញឈ្មោះក្រុមហ៊ុនថា “យើង​កំពុង​បញ្ចប់​ការ​ចរចា​ជាមួយ​ក្រុមហ៊ុន​ផលិត​រថយន្ត​ធំៗ​២ក្នុង​ពិភពលោក ហើយយើងសង្ឃឹមថា គោលនយោបាយថ្មីនេះនឹងធ្វើឱ្យជំហររបស់យើងកាន់តែរឹងមាំជាងមុន”។

លោកបានបន្ថែមថា “ប្រសិនបើយើងមិនផ្តល់ការលើកទឹកចិត្តនោះទេ ពួកគេនឹងមិនមករកយើងទេ” ។

នៅពេលសាកសួរអំពីការពិភាក្សាជាមួយក្រុមហ៊ុន Tesla លោក Luhut បានបញ្ជាក់ថា “លោកគ្រោងពិភាក្សាជាមួយក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់សហរដ្ឋអាមេរិកមួយនេះនៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខទៀត”។

ក្រុមហ៊ុន Tesla បានប្រកាសកាលពីសប្តាហ៍មុនថា ខ្លួននឹងសាងសង់រោងចក្រ gigafactory ថ្មីនៅក្នុងប្រទេសម៉ិកស៊ិក ដោយបង្កើនសំណួរថា តើក្រុមហ៊ុន Tesla នឹងវិនិយោគលើរោងចក្រស្រដៀងគ្នានេះនៅតំបន់អាស៊ីដែរឬទេ?

លោក Luhut បានបដិសេធការសង្ស័យហើយបានមានប្រសាសន៍ថា “រោងចក្រនៅម៉ិកស៊ិកនឹងបម្រើដល់ទីផ្សារអាមេរិកខាងជើង ប៉ុន្តែលោកជឿជាក់ថា Tesla មានការប្តេជ្ញាចិត្តដាច់ដោយឡែកមួយនៅក្នុងតំបន់អាស៊ី”។

ក្រុមមន្ត្រីឥណ្ឌូនេស៊ីបាននិងកំពុងព្យាយាមទាក់ទាញការវិនិយោគពីក្រុមហ៊ុនផលិតរថយន្តអគ្គិសនីធំៗដូចជា Tesla និង BYD Auto របស់ប្រទេសចិន៕

LEAVE A REPLY

Please enter your comment!
Please enter your name here