តើ​ធនាគារ​បាន​ចូលរួម​លើក​កំពស់​គុណភាព​ជីវិត​របស់​អ្នក​ដូចម្តេច?

ដោយ​គង់ សិរី​ម៉ា​លីន​ណា

ភ្នំពេញៈ ទំនុកចិត្ត​របស់​ប្រជាពលរដ្ឋ​ខ្មែរលើ​ស្ថាប័ន​ធនាគារ​និង​មីក្រូហិរញ្ញវត្ថុកាន់​តែមាន​ភាពប្រសើរ​ឡើង ដែល​ធ្វើ​ឲ្យ​សុខភាព​វិស័យ​ហិរញ្ញវត្ថុ​កម្ពុជា កាន់តែ​ប​មាន​ភាព​រ៉ឹង​មាំ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ។

ប៉ុន្តែ​សំណួរ​នៅទីនេះ​គឺថា តើ​ធនាគារ​បាន​ចូលរួម​សម្រួល​ដល់​ជីវភាព​ប្រចាំថ្ងៃ និង​លើក​កំពស់​គុណភាព​ជីវិត​អ្នក​ដូចម្តេច? វា​ជា​សំណួរ​សំខាន់​មួយ​ដែល​យើង​នឹង​ឆ្លើយ​នៅទីនេះ រួមមាន​ដូចជា ទី១សុវត្ថិភាព៖ មិន​បារម្ភ​ពី​ចោរលួច​ប្លន់ ភ្លើង​ឆេះ ឬ​បាត់បង់​ដោយ​ប្រការផ្សេងៗ

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទី២ ងាយស្រួល​ដក​វិញ ព្រោះ​អាច​ដក​ពេលណា​ក៏បាន​តាម អេ​ធី​អឹម-ATM ២៤ម៉ោង​លើ ២៤ម៉ោង ទី៣. សន្សំ​ប្រា​ក់បាន ទី៤ កសាង​ទំនាក់ទំនង​ល្អ​ជាមួយ​ធនាគារ ដើម្បី​ងាយស្រួល​ខ្ចីប្រាក់​ទៅ​ថ្ងៃក្រោយ។

ហេតុនេះ​ដើម្បី​យល់​កាន់តែច្បាស់​ពី​ធនាគារ គេ​គួរ​ដឹង​អំពី​តួនាទី​របស់​បុគ្គលិក​បួន​ប្រភេទ​ដែល​គេ​តែង​ជួប​ទំនាក់ ទំនងជា​ញឹកញាប់​ពេល​ទៅ​ធានា​គារ​ដែល​អ្នក​ត្រូវ​ជួប​ជាមួយ

១ អ្នកផ្តល់​សេវាកម្ម​សំរាប់​អតិថិជនៈ ជា​អ្នក​ផ្តល់ព័ត៌មាន​អំពី​ធនាគារ ឆ្លើយតប​នឹង​ចំងល់​អតិថិជន ពន្យល់​ពី​សេវាកម្ម​ធនាគារ ជួយ​បើក​គណនី​ឲ្យ​អតិថិជន និង​នាំ​អតិថិជន​ទៅរក​អ្នក​ដែល​អាចជួយ​ដោះស្រាយ​បញ្ហា​បាន។

២ បេឡា​ករៈ ជា​អ្នកទទួល​ប្រាក់ និង​ដក​ប្រាក់​ឲ្យ​អតិថិជន ឆ្លើយតប​នឹង​សំណួរ និង​នាំ​អតិថិជន​ទៅ​ជួប​អ្នក​ដែល​អាច​ដោះស្រាយ​បញ្ហា​បាន​ទូលំទូលាយ។

៣ មន្ត្រី​ឥណទានៈ ទទួល​ពាក្យសុំ​ខ្ចីប្រាក់ ជួយ​បំពេញ​សំណុំបែបបទ ឆ្លើយតប​នឹង​សំណួរ ផ្តល់​ឯកសារ​សេវាកម្ម​ក្រុមហ៊ុន

៤ ប្រធាន​សាខា​របស់​ធនាគា​រៈ គ្រប់គ្រង​ដឹកនាំ ប្រតិបត្តិការ​ទូទៅ​រប​ស់ធ​នាគារ និង​ជួយ​ដោះស្រាយ​បញ្ហា​នានា ដែល​បុគ្គលិក​ដោះស្រាយ​មិន​ចេញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here