រដ្ឋមន្រ្តីកសិកម្ម ជួបតំណាងអង្គការសហប្រជាជាតិដើម្បីជជែកគ្នាពីការលើកកម្ពស់ជីវភាពពលរដ្ឋកម្ពុជាក្នុងវិស័យកសិកម្ម

ដោយៈ គង់ ម៉ាលីនណា

       ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទលោកឌិត ទីណា កាលពីព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី Rebekah Bell នាយិកាអង្គការស្បៀង និងកសិកម្ម (FAO) នៃអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា នៅទីស្តីការក្រសួង។

យោងតាមផេកផ្លូវការរបស់ក្រសួងកសិកម្មបានឲ្យដឹងថា នៅក្នុងជំនួ​បនេះ លោករដ្ឋមន្ត្រី បានស្តាប់ការធ្វើបទបង្ហាញអំពីគម្រោង “Community Action for Sustainable Forest – CASFor” ដោយបាន​ស្វាគមន៍ ចំពោះការបង្កើតសកម្មភាពគម្រោងថ្មីៗ ក្នុងការចូលរួមអភិ​វឌ្ឍ​ធនធានធម្មជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋកម្ពុជា។

យ៉ាងណាមិញ លោករដ្ឋមន្រ្តី បានស្នើឱ្យក្រុមការងារពិនិត្យសំណើគម្រោងនេះសារជាថ្មីម្តងទៀត ទាំងទិដ្ឋភាពនយោបាយ សេដ្ឋកិច្ច និងសង្គម ដើម្បីប្រយោជន៍ដល់គ្រប់ភាគី ទាំងភាគីដៃគូអភិវឌ្ឍ អង្គការសង្គមស៊ីវិល រដ្ឋាភិបាល និងជាពិសេសគឺប្រជាពលរដ្ឋ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រសួងកសិកម្ម បានបញ្ជាក់បន្ថែមថា គោលបំណងនៃជំនួបខាងលើនេះគឺពិភាក្សាការងារស្តីពីការបង្កើតគម្រោងថ្មីមួយ “Community Action for Sustainable Forest – CASFor” ដោយមានការចូលរួមដឹកនាំ និងដៃគូសហការដូចជា FAO, UNDP, Swiss Agency for Development and Cooperation – SDC, RECOFTC, WCS និងការចូលរួមគាំទ្រពីក្រសួងបរិស្ថាន និងរដ្ឋបាលព្រៃឈើ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here