កម្ពុជាដាក់ចេញនូវកញ្ចប់ឧបករណ៍ចក្ខុវិស័យរហូតដល់ឆ្នាំ២០៣០

ដោយ: គង់ លាងហួរ

ភ្នំពេញ: ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី ១៥ ខែកុម្ភៈ បានចេញផ្សាយឯកសារ ដែលបង្កើតជាបន្តបន្ទាប់នូវគោលដៅ គោលបំណង វិធីសាស្រ្ត និងសកម្មភាព ដែលមានចក្ខុវិស័យរហូតដល់ឆ្នាំ២០៣០ ដើម្បីឲ្យស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា (RGC)។

លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា ឯកសារយុទ្ធសាស្ត្ររយៈពេលវែងនេះ នឹងជួយនាំអង្គភាពរបស់ក្រសួង ឱ្យពេញសមត្ថភាព ដើម្បីបំពេញបេសកកម្ម ដែលបានកំណត់ និងចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ដើម្បីសម្រេចបាននូវគោលដៅជាយុទ្ធសាស្ត្រ ឆ្នាំ២០៣០។

លោកបានបន្តថា “ចក្ខុវិស័យដែលមានចែងក្នុងឯកសារនេះ គឺដើម្បីប្រែក្លាយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទៅជាស្ថាប័នឧត្តមភាព ដែលមានសមត្ថភាព និងលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីបំពេញបេសកកម្មស្នូល និងពាក់ព័ន្ធ ដែលពាក់ព័ន្ធនឹងការរួមចំណែក ក្នុងការសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោករដ្ឋមន្ត្រីបានកត់សម្គាល់ថា “ឯកសារនេះកំណត់នូវគោលបំណ ងចំនួន២ គោលដៅចំនួន៧ និងយុទ្ធសាស្ត្រចំនួន៣១ ជាអាទិភាព ហើយអង្គភាពជំនាញនឹងទទួលខុសត្រូវ ក្នុងការដោះស្រាយបញ្ហាពាក់ព័ន្ធនានា”។

ឯកសារនោះពិពណ៌នាអំពីប្រទេសកម្ពុជាថាជា “ខ្លាសេដ្ឋកិច្ចថ្មី”នៅតំបន់អាស៊ី ដោយកត់សម្គាល់ថា សេដ្ឋកិច្ចកម្ពុជាបានកើនឡើងប្រហែល៧ភាគរយក្នុងមួយឆ្នាំ មុនពេលមានវិបត្តិកូវីដ ជាមួយនឹងផលិតផលក្នុងស្រុកសរុប (GDP) សម្រាប់មនុស្សម្នាក់ៗស្ថិតនៅប្រហែល១.៧០០ដុល្លារក្នុងឆ្នាំ២០១៩។

ចំណែក អត្រានៃភាពក្រីក្រនៅកម្ពុជា បានធ្លាក់ចុះមកនៅត្រឹម១៧ភាគរយ បើធៀបនឹងស្ទើរតែ១០០ភាគរយ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។

អតិផរណានៅកម្ពុជាអាចគ្រប់គ្រងបាន ដែលអត្រាប្តូរប្រាក់ USD/ KHR មានស្ថេរភាព ហើយសមិទ្ធិផលទាំងនេះ បាននាំមកនូវឱកាសសម្រា ប់ការងារនិងប្រាក់ចំណូល ក៏ដូចជាការបង្រួមគម្លាតប្រាក់ចំណូលផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here