កម្ពុជារកចំណូលបានជាង១ពាន់លានដុល្លារពីការនាំចេញគ្រាប់ ស្វាយចន្ទីទៅកាន់ទីផ្សារអន្តរជាតិ

ដោយ: គង់ លាងហួរ

ភ្នំពេញ: កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅ សរុបចំនួន៦៧ម៉ីននតោន ដែលមានតម្លៃ១,០៧ពាន់លានដុល្លារ កាលពីឆ្នាំ២០២២ទៅកាន់ទីផ្សារអន្តរជាតិ។

នៅក្នុងនោះដែរ គ្រាប់ស្វាយចន្ទីឆៅចំនួន៩៨,៥ភាគរយ របស់កម្ពុជា ដែលមានតម្លៃ១ពាន់លានដុល្លារ ត្រូវបាននាំចេញទៅកាន់ប្រទេសវៀតណាម។

ជាងនេះទៅទៀត គ្រាប់ស្វាយចន្ទីឆៅរបស់កម្ពុជា ក៏ជាប្រភពសំខាន់មួយ សម្រាប់កែច្នៃគ្រាប់ស្វាយចន្ទីនៅប្រទេសវៀតណាមផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមព័ត៌មានលម្អិត ដែលបានផ្តល់ឱ្យដោយសមាគមស្វាយចន្ទីវៀតណាម (Vinacas) បានឱ្យដឹងថា វៀតណាមបាននាំចូលគ្រាប់ស្វាយ​ចន្ទីឆៅប្រហែល១,៩លានតោន ជាមួយនឹងតម្លៃជាមធ្យម១.៤០០ដុល្លារក្នុងមួយតោន ហើយក្រុមហ៊ុនក្នុងស្រុក បានចំណាយថវិកាប្រហែល២,៦៦ពាន់លានដុល្លារលើការនាំចូលវត្ថុធាតុដើម។

ប្រទេសវៀតណាមបន្តតំណាង ឱ្យប្រទេសនាំចូលគ្រាប់ស្វាយចន្ទីឆៅនាំមុខគេនៅទូទាំងពិភពលោក ដោយមានប្រទេសផ្តល់គ្រាប់ស្វាយចន្ទីសំខាន់ៗសម្រាប់ប្រទេសនេះ រួមមានកម្ពុជា ក៏ដូចជាបណ្តាប្រទេសនៅអាហ្វ្រិកដូចជា កូតឌីវ័រ ហ្គាណា នីហ្សេរីយ៉ា និងតង់ហ្សានីផងដែរ។

បច្ចុប្បន្ន ផ្ទៃដីដាំដុះស្វាយចន្ទីវៀតណាម មានត្រឹមតែ៣០០.០០០ហិកតាតែប៉ុណ្ណោះ ដែលគ្រប់ដណ្តប់បានប្រហែល៣០ភាគរយ នៃវត្ថុធាតុដើមសម្រាប់តម្រូវការកែច្នៃរបស់អាជីវកម្មក្នុងស្រុក។

ដូច្នេះហើយ សមាគមស្វាយចន្ទីវៀតណាម បានស្នើដល់ក្រសួងកសិ​កម្ម និងអភិវឌ្ឍន៍ជនបទរបស់ខ្លួន ឱ្យរៀបចំផែនការរយៈពេលវែង ជាពិសេ​សសម្រាប់តំបន់ដាំស្វាយចន្ទី តាមរយៈការអភិវឌ្ឍន៍តំបន់សម្ភារៈ គ្រាប់ស្វា​យចន្ទីទាំងនៅក្នុងប្រទេសកម្ពុជា និងភាគខាងត្បូងប្រទេសឡាវផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here