អ្នកជំនាញ៖ កំណើនសេដ្ឋកិច្ចនៅអាស៊ីនឹងបន្តពឹងផ្អែកលើប្រទេសចិន

ដោយ ៖ វុទ្ធី

អន្តរជាតិ៖ ក្រុមអ្នកវិភាគបានប្រាប់សារព័ត៌មាន CNBC ថា ប្រទេសចិន កំពុងព្យាយាមបង្កើនសេដ្ឋកិច្ចក្នុងស្រុករបស់ខ្លួនក្នុងពេលបច្ចុប្បន្ននេះ ប៉ុន្តែកំណើនសេដ្ឋកិច្ចរបស់ចិន ពិតជាមានសារៈសំខាន់សម្រាប់តំបន់អាស៊ី។

លោក Eswar Prasad សាស្ត្រាចារនៅសាកលវិទ្យាល័យ Cornell បានថ្លែងថា ផលិតផលក្នុងស្រុកសរុបចុងក្រោយរបស់ចិន បង្ហាញពី ភាពគួរឱ្យភ្ញាក់ផ្អើល អំឡូងពេលដែលពិភពលោកកំពុងស្ថិតក្នុងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរដោយសារតែជំងឺរាតត្បាត Covid-19 ។ លោក បាននិយាយថា “ខ្ញុំគិតថា ប្រទេសចិននឹងនៅតែមានសារៈសំខាន់សម្រាប់តម្រូវការនៅក្នុងតំបន់អាស៊ី”។

ឆ្លើយតបទៅនឹងសំណួរថា តើការងើបឡើងវិញនៃសេដ្ឋកិច្ចចិន មានអត្ថន័យយ៉ាងដូចម្តេចចំពោះអាស៊ី នៅពេលដែលប្រទេសសេដ្ឋកិច្ចធំបំផុតទី ២ របស់ពិភពលោកមួយនេះផ្តោតលើកំណើនក្នុងស្រុករបស់ខ្លួន
លោកសាស្រ្តាចារ្យរូបនេះ បានប្រាប់ CNBC ថា “សេដ្ឋកិច្ចរបស់អាស៊ី មិនអាចរីកចម្រើនបានទេ លុះត្រាតែប្រទេសចិនមានការរីកចម្រើន”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ចិន បានរាយការណ៍ថា នៅត្រីមាសទី ៣ របស់ខ្លួនបានកើនឡើង ៤,៩ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ទាបជាង ៥,២ ភាគរយដែលសេដ្ឋវិទូរំពឹងទុក។ ទោះយ៉ាងណា ប្រទេសចិន គឺជាប្រទេសដំបូងគេដែលមានសេដ្ឋកិច្ចងើបឡើងវិញ បន្ទាប់ពី ការផ្ទុះឡើងនៃជំងឺ Covid-19។ មូលនិធិរូបិយវត្ថុអន្ដរជាតិ (IMF) រំពឹងថា ប្រទេសចិននឹងក្លាយជាសេដ្ឋកិច្ចពិភពលោកតែមួយគត់ ដែលនឹងកើនឡើងនៅឆ្នាំនេះក្នុងអត្រា ១,៩ ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here