ក្រុមហ៊ុនផលិតបន្ទះឈីបខ្នាតយក្ស TSMC គ្រោងពង្រីកផលិតកម្ម រោងចក្របន្ថែមនៅអឺរ៉ុប និងជប៉ុន

ដោយ: គង់ លាងហួរ

អន្តរជាតិ: ក្រុមហ៊ុនផលិតបន្ទះឈីបខ្នាតយក្ស លំដាប់ពិភពលោក TSMC របស់តៃវ៉ាន់ អាចនឹងពង្រីកផលិតកម្ម ជាសកលរបស់ខ្លួនបន្ថែមទៀតនៅឆ្នាំ២០២៣នេះ។

នាយកប្រតិបត្តិក្រុមហ៊ុន TSMC លោក CC Wei បានមានប្រសា សន៍ថា ក្រុមហ៊ុនកំពុងពិចារណា បើករោងចក្រដំបូងរបស់ខ្លួននៅអឺរ៉ុប និងរោងចក្រទី២នៅក្នុងប្រទេសជប៉ុន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រុមហ៊ុន TSMC ដែលគ្របដណ្តប់ផលិតកម្ម បានប្រហែល៩០ភាគរយ នៃបន្ទះឈីបទំនើបបំផុតរបស់ពិភពលោក បានបង្កើនការវិនិយោគរបស់ខ្លួននៅក្នុងសហរដ្ឋអាមេរិករួចមកហើយ។

ក្រុមហ៊ុននេះបានប្រកាស កាលពីឆ្នាំ២០២២ថា ខ្លួនកំពុងសាងសង់រោងចក្របន្ទះឈីបនៅក្នុងរដ្ឋArizona និងបង្កើនការវិនិយោគរបស់ខ្លួន នៅទីនោះ ក្នុងទំហំទឹកប្រាក់ពី១២ពាន់លានដុល្លារ រហូតដល់៤០ពាន់លានដុល្លារ។

លោក Wei បានបន្តថា នៅអឺរ៉ុប “យើងកំពុងចូលរួមជាមួយអតិថិជន និងដៃគូ ដើម្បីវាយតម្លៃលទ្ធភាព នៃការកសាងរោងចក្រដ៏ពិសេសមួយ ដោ​យផ្តោតលើបច្ចេកវិទ្យាជាក់លាក់នៃរថយន្ត និងផ្អែកលើតម្រូវការពីអតិថិជន រួមទាំងកម្រិតនៃការគាំទ្ររបស់រដ្ឋាភិបាល”។

លោកបានមានប្រសាសន៍ថា “ក្រុមហ៊ុនក៏កំពុងពិចារណាសាងសង់រោងចក្រទីពីរ នៅក្នុងប្រទេសជប៉ុនផងដែរ ដរាបណាមានតម្រូវការពីអតិថិជន និងកម្រិតនៃការគាំទ្ររបស់រដ្ឋាភិបាលសមហេតុផល។

ផែនការទាំងនេះកើតមានឡើង ស្របពេលដែលតម្រូវការធ្លាក់ចុះសម្រាប់បន្ទះឈីប ដោយសារតែសេដ្ឋកិច្ចពិភពលោកកំពុងចុះខ្សោយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here