ក្រសួងទេសចរណ៍បង្ហាញសក្តានុពលកោះខ្យងដែលស័ក្តិសមសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ

ដោយៈ គង់ សូរិយា

កោះកុងៈ កោះខ្យងមានទីតាំងស្ថិតនៅក្នុងឃុំជីខក្រោម ភូមិខ្សាច់ក្រហម ស្រុកស្រែអំបិល ខេត្តកោះកុង ចម្ងាយជាង១០គីឡូម៉ែត្រពីទីរួមស្រុកស្រែអំបិលនៃ ខេត្តកោះកុង។

កោះ​ខ្យង គឺជាប្រជុំកោះតូចៗចំនួន៣ជាប់ៗគ្នា ដែលរំលេចខ្លួននៅលើផ្ទៃសមុទ្រយ៉ាង ស្រស់ស្អាត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ដើមដូងខ្ពស់ទាបជាច្រើន ដែលដុះដេរដាសនៅលើកូនកោះទាំងនេះ ទឹកសមុទ្រថ្លាឈ្វេង អមដោយខ្យល់អាកាសបរិសុទ្ធ គឺជាបរិយាកាសដែលស័ក្តិសម សម្រាប់ការបោះតង់សម្រាកលម្ហែ។

ចំពោះស្ថានភាពផ្លូវធ្វើដំណើរ គឺមានភាពងាយស្រួល ឡានម៉ូតូ អាចទៅដល់កន្លែងឡើងទូកតែម្ដង៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here