ប្រទេសកម្ពុជាសម្រេចការនាំចេញផលិតផលកសិកម្មមានចំនួន៨,២លាមតោន

ដោយ សហការី

ភ្នំពេញ៖ ការនាំចេញផលិតផលកសិកម្ម របស់កម្ពុជា រយៈពេល១១ខែ ឆ្នាំ២០២២ មានចំនួន៨.២១២.៧៣៨តោន។ នេះបើតាមរបាយការណ៍ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ទិសដៅដែលកម្ពុជា នាំចេញផលិតផលកសិកម្ម រយៈពេល១១ខែ ឆ្នាំ២០២២ ច្រើនជាងគេ រួមមាន ប្រទេសចិន ចំនួន៦៨៩.៧០២តោន សហភាពអ៉ឺរ៉ុបចំនួន ១៨៦.៨៩៧តោន តំបន់អាស៊ីចំនួន៤.២៧៥.៤៦២តោន និងទិសដៅផ្សេងទៀតចំនួន ៧០.១៩៥តោន។

របាយការណ៍ បានបញ្ជាក់ថា ផលិតផលកសិកម្មដែលកម្ពុជា នាំចេញក្នុងរយៈពេល១១ខែ ឆ្នាំ២០២២ រួមមាន ៖

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ
  • អង្ករក្រអូបចំនួន៣៨៩.៣៣៧តោន
    * អង្ករសគ្រប់ប្រភេទចំនួន១៥៥.៧១១តោន
    * អង្ករ ចំហុយគ្រប់ប្រភេទចំនួន១៤.០៥០តោន
    * ស្រូវមានវិញ្ញាបនបត្រភូតគាអនាម័យចំនួន១.៩៤០.០៥០តោន
    * ស្រូវពុំមានវិញ្ញាបនបត្រភូតគាអនាម័យចំនួន១៩៥.២២១តោន
    * ចំណិតដំឡូងមីក្រៀម មានចំនួន១.៨១៧.១៦៨តោន
    * ដំឡូងមីស្រស់ មានចំនួន១.៣៣១.៨៥០តោន
    * ម្សៅដំឡូងមី មានចំនួន៥៧.០៦៧តោន
    * កាកសំណល់ដំឡូងមី មានចំនួន២៤.១០០តោន
    * គ្រាប់ស្វាយចន្ទីឆៅ មានចំនួន៤៦៩.៥១៥ តោន
    * គ្រាប់ស្វាយចន្ទីកែច្នៃ មានចំនួន៦៣៩តោន
    * គ្រាប់ពោត មានចំនួន១៦៣.៦៧៣តោន
    * គ្រាប់សណ្ដែកបាយ មានចំនួន៣៥.០២៥តោន
    * គ្រាប់សណ្តែកសៀង មានចំនួន១២៩.២៦០តោន
    * ផ្លែចេកស្រស់ មានចំនួន៣៤៥.៤៧០តោន
    * ផ្លែស្វាយស្រស់ មានចំនួន១៥២.៩៩៤តោន
    * ដំណាប់ស្វាយ មានចំនួន១៦.៦៦៣តោន
    * ដូងប្រេង មានចំនួន៦៣.៩១៨តោន
    * ម្រេច មានចំនួន៨.៣០៣តោន
    * ថ្នាំជក់ មានចំនួន៥.៩៨៧តោន
    * បន្លែចម្រុះមានចំនួន ៨៨តោន និងផលិតផលកសិកម្ម ជាច្រើនមុខទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here