កម្ពុជា​នាំ​ចេញ​ផ្លែ​មៀនស្រស់​ជាង​២.៦០០​តោន​ទៅ​ទីផ្សារប្រទេសចិន​នៅក្នុង​រយៈពេល​២​ខែ​

ដោយ: លាងហួរ

ភ្នំពេញ: លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានមានប្រសាសន៍កាលពីថ្ងៃអង្គារ ទី២៧ ខែធ្នូនេះ ថា កម្ពុជាបាននាំចេញផ្លែមៀនស្រស់ជាង២.៦០០តោន ទៅកាន់ប្រទេសចិន នៅក្នុងរយៈពេល២ខែ។

ប្រទេសកម្ពុជា បានបើកដំណើរការដឹកជញ្ជូនផ្លែមៀនស្រស់ ដោយផ្ទាល់ ជាលើកដំបូងទៅកាន់ប្រទេសចិន កាលពីថ្ងៃទី២៧ ខែតុលា បន្ទាប់ពីអគ្គនាយកដ្ឋានគយនៃប្រទេសចិន បានបញ្ជាក់ពី ចំការដើមមៀនចំនួន៧៤ និងរោងចក្រវេចខ្ចប់ចំនួន៨ ដើម្បីនាំចេញផ្លែមៀនស្រស់របស់កម្ពុជា ទៅកាន់ប្រទេសចិន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គិតត្រឹមថ្ងៃទី២១ខែធ្នូ ផ្លែមៀន ដែលមានគុណភាពខ្ពស់ជាង២.៦០០តោន ត្រូវបាននាំចេញទៅកាន់ប្រទេសចិន ហើយនៅថ្ងៃទី១២ ខែធ្នូ ផ្លែមៀននេះ ត្រូវបានដាក់លក់នៅលើវេទិកា ពាណិជ្ជកម្មអេឡិចត្រូនិច Tmall ដ៏ល្បីល្បាញរបស់ប្រទេសចិន។

លោក Wang Wentian បាន​បន្ថែម​ថា ផ្លែ​មៀន​កម្ពុជា​ កំពុង​ទទួល​បាន​ការ​ពេញ​និយម​ ក្នុង​ចំណោម​អ្នក​ប្រើ​ប្រាស់​ចិន។

ផ្លែមៀន គឺជាផ្លែឈើស្រស់ទី របស់កម្ពុជា ដែលទទួលបានសិទ្ធិនាំចូលទីផ្សារចិនដោយផ្ទាល់ បន្ទាប់ពីចេកលឿង និងផ្លែស្វាយ។

លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជាបានមានប្រសាសន៍ថា ប្រទេសចិនគឺជាទីផ្សារដ៏ធំ សម្រា​ប់ផលិតផលកសិកម្មកម្ពុជា។

លោកបានបញ្ជាក់ប្រាប់សារពត៌មាន Xinhua ថា “យើងរីករាយក្នុងការផ្តល់នូវផលិតផល ដែលមានគុណភាពខ្ពស់ដូចជាអង្ករ ផ្លែឈើស្រស់ និងរបស់របរកសិកម្មផ្សេងទៀតទៅកាន់ប្រទេសចិន”។  លោកបន្តថា“យើងសង្ឃឹមថា ផលិតផលកសិកម្ម ដ៏មានសក្ដានុពលរបស់កម្ពុជាដទៃទៀត ដូចជា ទុរេន និងម្រេច នឹងអាចនាំចេញទៅកាន់ទីផ្សារប្រទេសចិន នាពេលខាងមុខនេះ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here