ដៃគូអភិវឌ្ឍន៍ចំនួន២ផ្តល់ហិរញ្ញប្បទានចំនូនជាង៣៨១លានដុល្លារ ដល់កម្ពុជា

 ដោយៈ គង់ ម៉ាលីនណា

       ភ្នំពេញៈ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) បានផ្តល់ហិរញ្ញប្បទានចំនួន៣៨១.៤៥ លានដុល្លារអាមេរិកជាផ្លូវការដល់កម្ពុជា ដើម្បីអភិវឌ្ឍវិស័យសំខាន់ៗចំនួន៦។

នេះបើតាមពិធីចុះហត្ថលេខាលើ កិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីសប្តាហ៍មុន។

ទន្ទឹមនឹងនេះ ដៃគូអភិវឌ្ឍន៍បានផ្តល់ជំនួយបច្ចេកទេសចំនួន១ ដែលមានទឹកប្រាក់ចំនួន១,៧លានដុលា្លរអាមេរិ សម្រាប់គាំទ្រដល់ដំណើរការអនុវត្តកម្មវិធីអភិវឌ្ឍន៍វិស័យថាមពលផងដែរ

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ហិរញ្ញប្បទានសម្រាប់អភិវឌ្ឍគម្រោង និងកម្មវិធីចំនួន៦រួមមាន ដូចជា ទីកម្មវិធីអភិវឌ្ឍន៍វិស័យថាមពល៖ ក្នុងគោលបំណងគាំទ្រកម្ពុជាក្នុងការផ្លាស់ប្តូរទៅប្រើប្រាស់ថាមពលស្អាត ដើម្បីជំរុញកំណើ​នសេដ្ឋកិច្ច ឱ្យក្លាយជាសេដ្ឋកិច្ចបៃតង និងកាត់បន្ថយការបញ្ចេញកាបូន។ ទី២ គម្រោងជលផលសមុទ្រ និងតំបន់ឆ្នេរប្រកបដោយចីរភាព៖ មានគោលបំណងអភិវឌ្ឍស្ថាប័ន និងហេដ្ឋារចនាសម្ព័ន្ធតំបន់សមុទ្រ ដើម្បីលើកកម្ពស់ផលិតភាពផលនេសាទសមុទ្រ។

ទី៣ គម្រោងសុខភាពសត្វឆ្លងកាត់ព្រំដែន និងការជំរុញខ្សែច្រវាក់តម្លៃសត្វ៖ មានគោលបំណង២ រួមាន ទី១.លើ​កកម្ពស់ផលិតភាព គុណភាព ពាណិជ្ជកម្ម ពិពិតកម្ម និងពង្រីកការចិញ្ចឹមសត្វ និងកែច្នៃផលិតផលបស្សសត្វស្រប និងទី២.លើកកម្ពស់សុខភាពបសុសត្វ និងពង្រីកហេដ្ឋារចនាសម្ព័ន្ធខ្សែច្រវាក់តម្លៃ។

ទី៤ ប្រកបដោយភាតរៈ​បរិស្ថាន។ ទី៥ គម្រោងសុខភាពតាមតំបន់ព្រំដែនក្នុងមហាអនុតំបន់មេគង្គ៖ មានគោលបំណងលើកកម្ពស់ការទទួលបាន សេ​វាសុខាភិបាលរបស់ប្រជាជន ដែលរស់នៅតាមព្រំដែន និងប្រជាជនចំណាកស្រុកឆ្លងកាត់ព្រំដែនមួយចំនួន។ កម្មវិធីអភិវឌ្ឍន៍វិស័យពាណិជ្ជកម្ម និងការប្រកួតប្រជែង៖ មានគោលបំណងជំរុញប្រសិទ្ធភាព ពាណិជ្ជកម្ម និងភាពប្រកួតប្រជែងនៅកម្ពុជា។

ទី៦ គម្រោងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសម្រាប់ការអប់រំកម្រិតមធ្យមសិក្សា៖ មានគោលបំណងលើកកម្ពស់ គុណភាព និងប្រសិទ្ធភាពការអប់រំថ្នាក់មធ្យមសិក្សាទុតិយភូមិ ដោយផ្តោតជាចម្បងលើកត្តាចំនួន ៣ មានជាអាទិ៍ ទី១ ការពង្រីកវិសាលភាពនៃការអប់រំកម្រិតមធ្យមសិក្សាទុតិយភូមិតាមស្ដង់ដារ និងប្រកបដោយសមធម៌, ទី២.ការពង្រឹងគុណភាព នៃការអប់រំវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា និង ទី៣ ការលើកកម្ពស់ស្ថាប័នក្នុងការធ្វើផែនការ ការគ្រប់គ្រង និងការបង្រៀន៕

LEAVE A REPLY

Please enter your comment!
Please enter your name here