ប្រទេសជប៉ុនគ្រោងបោះផ្សាយមូលបត្របំណុលរដ្ឋប្រមាណ ២៥៨ពាន់លានដុល្លារ

ដោយ: លាងហួរ

តូក្យូ: ប្រភពជាច្រើនបានបញ្ជាក់ប្រាប់សារពត៌មាន Reuter នៅថ្ងៃអង្គារនេះថា ប្រទេសជប៉ុនគ្រោងបោះផ្សាយមូលបត្របំណុលរដ្ឋ ប្រមាណ២៥៨,៥២ពាន់លានដុល្លារ សម្រាប់ថវិកាប្រចាំឆ្នាំសារពើពន្ធ២០២៣-២០២៤ ដោយបន្ថែមទៅលើបំណុលសាធារណៈដ៏ធ្ងន់បំផុត របស់ប្រទេសនេះ។

សារព៌តមានNikkei បានរាយការណ៍នៅមុននេះបន្តិចថា ផែនការចំណាយថវិការបស់ប្រទេសជប៉ុន សម្រាប់ឆ្នាំសារពើពន្ធ ដែលចាប់ផ្តើមពីខែមេសា អាចមានរហូតដល់ទៅ១១៤ពាន់ពាន់លានយ៉េន ដោយភាគច្រើ​នផ្តល់ហិរញ្ញប្បទាន តាមរយៈការបោះផ្សាយសញ្ញាប័ណ្ណ និងចំណូលពន្ធ។

សេចក្តីប្រកាសព័ត៌មានចុងក្រោយអំពីថវិកានេះ កើតឡើងបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក Shunichi Suzuki បានបញ្ជាក់ថា ប្រទេសជប៉ុន ត្រូវតែប្រកាន់ខ្ជាប់នូវគោលដៅ នៃអតិរេកថវិកាបឋមរបស់ខ្លួនត្រឹមឆ្នាំសារពើពន្ធចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីFumio Kishida បានសម្រេចចិត្តបង្កើនការចំណាយ លើវិស័យការពារជាតិប្រចាំឆ្នាំទ្វេរដង រហូតដល់ទំហំ២ភាគរយនៃផលិតផល ក្នុងស្រុកសរុបក្នុងរយៈពេល៥ឆ្នាំ ដោយជំរុញឱ្យការចំណាយលើវិស័យយោធា កើនឡើងដល់កម្រិតខ្ពស់បំផុត។

ប្រទេសជប៉ុន ក៏កំពុងរងបន្ទុកបំណុលច្រើនជាង២ដង នៃទំហំសេដ្ឋកិច្ចចំនួន៥ពាន់ពាន់លានដុល្លាររបស់ខ្លួនផងដែរ។

ខុទ្ទកាល័យនាយករដ្ឋមន្ត្រីរបស់លោក Kishida គ្រោងនឹងចងក្រងសេចក្តីព្រាងថវិកាប្រចាំឆ្នាំ ឱ្យបានឆាប់នៅថ្ងៃសុក្រ សប្តាហ៍នេះ ក្នុងគោលបំណងបង្ហាញសេចក្តីព្រាងនេះ ដល់សភានៅដើមឆ្នាំ២០២៣ និងទទួលបានការអនុម័តនៅដំណាច់ឆ្នាំសារពើពន្ធបច្ចុប្បន្ន៕

LEAVE A REPLY

Please enter your comment!
Please enter your name here