ធនាគារអភិវឌ្ឍន៍អាស៊ីអនុម័តថវិកា៧៣លានដុល្លារអាមេរិកសម្រាប់អភិវឌ្ឍន៍វិស័យថាមពលនៅកម្ពុជា

ដោយ​៖ វឌ្ឍនៈ
ភ្នំពេញ ៖ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារអភិវឌ្ឍន៍កម្ពុជានៅព្រឹកថ្ងៃទី១៥ធ្នូ២០២២នេះ ឱ្យដឹងថា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័ត កម្មវិធីអភិវឌ្ឍន៍តាមវិស័យមួយ ដែលរួមបញ្ចូលកម្ចីផ្អែកលើគោលនយោបាយចំនួន ៥0 លានដុល្លារ និង ការវិនិយោគគម្រោងចំនួន ២៣ លានដុល្លារ ដើម្បីគាំទ្រអន្តរកម្មថាមពលរបស់ប្រទេសកម្ពុជា។
សេចក្ដីប្រកាសព័ត៌មានដដែលនេះឱ្យដឹងថា កម្មវិធីអភិវឌ្ឍន៍តាមវិស័យសម្រាប់អន្តរកម្មថាមពលនេះ រួមមានកញ្ចប់កំណែទម្រង់គោលនយោបាយ ដ៏ទូលំទូលាយដំបូងរបស់ADB សម្រាប់វិស័យថាមពលនៅកម្ពុជាដែលនឹងត្រូវបានផ្តល់ហិរញ្ញប្បទាន ដោយប្រាក់កម្ចីចំនួន ៤0 លានដុល្លារ ពីធនធានសម្បទានរបស់ADB និងប្រាក់កម្ចីចំនួន ១0 លានដុល្លារ ពីមូលនិធិហេដ្ឋារចនាសម្ព័ន្ធអាស៊ាន ដែលជាផ្នែកមួយនៃហិរញ្ញវត្ថុកាតាលីករបៃតងអាស៊ាន(ACGF)។


សម្រាប់ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធចំនួន ២៣ លានដុល្លារនោះ កម្មវិធីបង្កើនថាមពល កកើតឡើងវិញសម្រាប់កម្ពុជារបស់មូលនិធិវិនិយោគអាកាសធាតុ នឹងផ្តល់ប្រាក់កម្ចីចំនួន ៦ លានដុល្លារ និង ជំនួយចំនួន ៥ លានដុល្លារ ដែលជាហិរញ្ញប្បទានអាកាស ធាតុ ហើយមូលនិធិអាកាសធាតុបៃតងនឹង បន្ថែមប្រាក់កម្ចីចំនួន ១២ លានដុល្លារ តាមរយៈកម្មវិធីការស្តាឡើងវិញបៃតងនៃហិរញ្ញវត្ថុ កាតាលីករ បៃតងអាស៊ាន។ ថវិកាទាំងអស់នឹងត្រូវគ្រប់គ្រងដោយ ADB។
កម្មវិធីនេះគាំទ្ររបៀបវារៈ នៃអន្តរកម្មរថាមពលរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបង្កើនថាមពល កកើតឡើងវិញនិងប្រសិទ្ធភាពថាមពល និង ផ្លាស់ចេញពីឥន្ធនៈហ្វូស៊ីល។ វាបង្កើតការធ្វើផែនការនិងបទបញ្ញាតិ្តដោយប្រើទិន្នន័យសម្រាប់ប្រព័ន្ធថាមពល ដើម្បីបង្កើនភាពបត់បែននិងភាពធន់ និង ពង្រឹងការ វិនិយោគហេដ្ឋារចនាសម្ព័ន្ធថ្មីសម្រាប់ការធ្វើផែនការយុទ្ធសាស្រ្ត ព្រមទាំងបង្ហាញពីបច្ចេកវិទ្យានិងគំរូអាជីវកម្មថ្មីៗ។
លោក Pradeep Tharakan ប្រធានផ្នែកប្រតិបត្តិការថាមពលជាមួយវស័យសាធារណៈ សម្រាប់ មហាអនុតំបន់មេគង្គរបស់ ADB មានប្រសាសន៍ថា កម្មវិធីនេះរួមបញ្ចូលគ្នានូវកំណែទម្រង់គោលនយោ បាយ និងការវិនិយោគគម្រោង ដែលនឹងគាំទ្រគ្នាទៅវិញទៅមក ដើម្បីទទួលបានផលជាអតិបរមា។ វាត្រូវ បានរំពឹងថានឹងត្រួសត្រាយផ្លូវសម្រាប់ការវិនិយោគក្នុងវិស័យសាធារណៈ និង ឯកជនជាមួយបច្ចេកវិទ្យាថ្មីសំខាន់ៗដូចជាប្រសិទ្ធភាពថាមពល និងថ្មផ្ទុក។ វាក៏នឹងជួយកំណត់គោលដៅ ថាមពលស្អាតសម្រាប់ ប្រទេស និង រួមបញ្ចូលការអភិវឌ្ឍថាមពលនិងការធ្វើផែនការប្រើប្រាស់ថាមពល ដែលប្រសើរក្នុងវិស័យផ្សេងៗ រួមទាំងវិស័យហេដ្ឋារចនាសម្ព័ន្ធគន្លឹះ ឆ្លើយតបនឹងអាកាសធាតុផងដែរ ។

ការវិនិយោគគម្រោងក្រោមកម្មវិធីនេះ នឹងលើកកម្ពស់បច្ចេកវិទ្យាថ្មីៗ រួមទាំងការអភិវឌ្ឍប្រព័ន្ធថ្ម ផ្ទុកថាមពល ដែលភ្ជាប់នឹងបណ្តាញអគ្គិសនីដំបូងគេរបស់ប្រទេស ដែលនឹងផ្តល់លទ្ធភាពបន្ថែមឱ្យប្រភព កកើតឡើងវិញតភ្ជាប់ទៅក្នុងបណ្តាញអគ្គិសនី និង កែលម្អស្ថិរភាពបណ្តាញអគ្គិសនីសម្រាប់អ្នកប្រើ ប្រាស់។ ការវិនិយោគនេះ ក៏រួមបញ្ចូលនូវប្រព័ន្ធភ្លើងបំភ្លឺផ្លូវប្រកបដោយប្រសិទ្ធភាពក្នុងកម្រិតទីរួមខេត្ត នៅកំពត និងកែប ដែលនឹងនាំដល់ការសន្សំសំចៃនិងអត្ថប្រយោជន៍សម្រាប់វិស័យទេសចរណ៍ និង សុវត្ថិភាពសាធារណៈ។ តាមរយៈកំណែទម្រង់គោលនយោបាយ ការផលិតអគ្គិសនីកកើតឡើងវិញត្រឹម ២០២៧ ត្រូវបានរំពឹងថានឹងកើនឡើងយ៉ាងហោចណាស់ ២៥% ពីកម្រិតមូលដ្ឋាន ៤.៦៧២ ជីហ្គាវ៉ាត់ម៉ោងក្នុងឆ្នាំ ២០២១ ៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here