អឺរ៉ុប នឹងយកពន្ធលើទំនិញអាមេរិកតម្លៃ ៤ពាន់លានដុល្លារ ដើម្បីសងសឹកឱ្យក្រុមហ៊ុនផលិតយន្តហោះរបស់ខ្លួន

ដោយ៖ វុទ្ធី

អន្តរជាតិ៖ សហគមន៍អឺរ៉ុប ត្រូវបានអនុញ្ញាតឱ្យយកពន្ធ លើផលិតផលអាមេរិក ដែលមានតម្លៃ ៤ពាន់លានដុល្លារ ដែលជាសងសឹកមួយចំពោះក្រុមហ៊ុនផលិតយន្តហោះ Boeing របស់អាមេរិកនៅក្នុងការប្រកួតប្រជែងរយៈពេល១៦ ឆ្នាំចុងក្រោយនេះ រវាងក្រុមហ៊ុនផលិតយន្តហោះអាមេរិក និងក្រុមហ៊ុន Airbus ដែលជាគូប្រជែងសំខាន់បំផុតនៅអឺរ៉ុបរបស់ខ្លួន ។

សេចក្តីសម្រេចរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ដែលបានពន្យាពេលដោយសារជំងឺរាតត្បាត កូវីដ-១៩ បានបង្កើនភាពតានតឹងពាណិជ្ជកម្មភ្លាមៗ មុនពេលការបោះឆ្នោតប្រធានាធិបតីអាមេរិក នៅថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ ២០២០ បើទោះបីជាអាចកំណត់ពេលមួយ សម្រាប់ការចរចាពន្ធរវាងសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកដែលបានដាក់ពន្ធលើទំនិញអឺរ៉ុបរួចមកហើយ ក្នុងសកម្មភាពប្រឆាំងនឹងក្រុមហ៊ុន Airbus។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Valdis Dombrovskis អនុប្រធានគណៈកម្មការអឺរ៉ុបទទួលបន្ទុកផ្នែកពាណិជ្ជកម្មបាន មានប្រសាសន៍ថា “ការចង់បានធំបំផុតរបស់យើងគឺ ជំហរក្នុងការដោះស្រាយដោយសន្តិវីធី បើមិនដូច្នោះទេ យើងនឹងត្រូវបង្ខំចិត្ត ការពារផលប្រយោជន៍របស់យើង ហើយឆ្លើយតបតាមវិធីដ៏សមស្របមួយ”។

អង្គការពាណិជ្ជកម្មពិភពលោកបានចេញសេចក្តីសម្រេចកាលពីខែមេសាឆ្នាំ ២០១៩ ថា ការឧបត្ថម្ភធនរបស់អាមេរិកដល់ក្រុមហ៊ុន Boeing គឺខុសច្បាប់ ប៉ុន្តែ មិនបាននិយាយថា ក្នុងទំហំទឹកប្រាក់ប៉ុន្មាននោះទេ។ ទោះយ៉ាងណាក៏ដោយ ចន្លោះពីឆ្នាំ ២០០៦ ដល់ឆ្នាំ ២០៤០ ក្រុមហ៊ុន Boeing ត្រូវបានគេរំពឹងថានឹងទទួលបានអត្ថប្រយោជន៍ពីការកាត់បន្ថយពន្ធចំនួន ៦ពាន់លានដុល្លារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here