ក្រសួងកសិកម្មគ្រោងបែងចែកផលិតផលកសិកម្មនាំចូលនិងផលិតក្នុងស្រុកដើម្បីឱ្យពលរដ្ឋងាយស្រួលជ្រើសរើស

 

ដោយ៖ សុផារី

ភ្នំពេញ៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២នេះ បានគូសបញ្ជាក់ថា នាពេលខាងមុខ ក្រសួងមានបំណង់ចង់ឲ្យមានការបែងចែកផលិតផលកសិកម្មនាំចូល និងផលិតផលកសិកម្មក្នុងស្រុក ដើម្បីឲ្យប្រជាពលរដ្ឋ មានភាពងាយស្រួល ក្នុងការជ្រើសរើស និងដើម្បីឲ្យប្រជាពលរដ្ឋមានការគាំទ្រផលិតផលក្នុងស្រុក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក ឌិត ទីណា បានបញ្ជាក់នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២នេះថា “ខ្ញុំគិតថា ពេលវេលាមួយសាកសម គឺប្រភពដើមនៃទំនិញត្រូវតែមាន។ នៅទីផ្សារឧទាហរណ៍ថា បើលក់ត្រកួនដូចគ្នា ត្រកួននេះនាំចូល ត្រកួននេះក្នុងស្រុក ដាក់ទៅ ទុកឱ្យអ្នកហូបគាត់រើស ប៉ុន្ដែសុំឱ្យសុចរិតភាពទាំងអស់គ្នា ហើយយើងនឹងធ្វើ ខ្ញុំគិតថាអាចធ្វើបាន ដោយអំពាវនាវដល់ទឹកចិត្ដជាតិនិយមទាំងអស់គ្នា”។

លោក ឌិត ទីណា បានលើកឡើងថា​ ពាក់ព័ន្ធនឹងការនាំចេញនាំចូល បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា​ មានចរិកជាតិនិយម ប៉ុន្តែជាមួយគ្នានេះ ក៏ត្រូវគិតចំពោះនូវស្ថានភាពសេដ្ឋកិច្ចផងដែរ។ លោកថា ការពិនិត្យនូវតុល្យភាពនៃការនាំចេញនាំចូល គឺត្រូវគោរពច្បាប់អន្តរជាតិ ត្រូវគោរពលើគោលការណ៍អនាម័យ។

លោកបន្តថា “បើសិនជាផលិតផលមិនល្អ កម្ពុជាមានសិទ្ធិមិនឲ្យនាំចូល ប៉ុន្ដែបើសិនជាផលិតផលនោះល្អ ហើយមានតម្លៃថោក មិនឲ្យគេនាំចូល គេក៏មានសិទ្ធ មិនឱ្យយើងនាំចូលដូចគ្នា”៕

LEAVE A REPLY

Please enter your comment!
Please enter your name here