រាជរដ្ឋាភិបាលកម្ពុជាចាត់ទុកវិស័យឯកជនជាក្បាលម៉ាស៊ីនកំណើនសេដ្ឋកិច្ចជាតិ

ដោយ៖ សុផារី

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកវិស័យឯកជនជាក្បាលម៉ាស៊ីនកំណើនសេដ្ឋកិច្ចជាតិ និងបានដើតួនាទីដ៏សំខាន់ក្នុងការជំរុញ អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងអភិវឌ្ឍន៍ទីផ្សារការងារ។

ថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០២២ និងបន្ដការងារឆ្នាំ២០២៣ របស់សមាគមន៍អ្នកសាងសង់កម្ពុជា និងតាំងពិព័រណ៏ឧស្សាហកម្ម២០២៣ នៅព្រឹកថ្ងៃទី០១ ខែធ្នូ លោក លាង មុនីរិទ្ធ រដ្ឋលេខាធិការ ក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកវិស័យឯកជនជាក្បាលម៉ាស៊ីន នៃកំណើនសេដ្ឋកិច្ចជាតិ និងបានដើរតួនាទីដ៏សំខាន់ក្នុងការជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងអភិវឌ្ឍន៍ទីផ្សារការងារជូនប្រជាពលរដ្ឋនៅក្នុងស្រុកដ៏ច្រើនសន្ធឹកសន្ធាប់ នាប៉ុន្មានឆ្នាំចុងក្រោយនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានបន្តថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈយុទ្ធសាស្ដ្រចតុកោណ ដំណាក់កាលទី៤ បានផ្ដោតការយកចិត្ដទុកដាក់លើការពង្រឹងការគ្រប់គ្រងនគរូបនីយកម្ម និងការអភិវឌ្ឍទីក្រុង ដែលមានបរិស្ថានរស់នៅល្អ ធានាគុណភាព សុវត្ថិភាព សុខមាលភាព និងប្រសិទ្ធភាពសង្គម សេដ្ឋកិច្ច តាមគោលការណ៍ទីក្រុងឆ្លាតវៃ។

លោកបានលើកឡើងថា “ក្នុងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងបរិយាបន្ន តាមរយៈការជំរុញ អភិវឌ្ឍន៍ និងអនុវត្ដពង្រឹងគោលនយោបាយច្បាប់ និងបទដ្ឋានគតិយុត្ដ បទដ្ឋានបច្ចេកទេស ការកសាងផែន ការរៀបចំដែនដីប្លង់គោល ផែនការប្រើប្រាស់ដីផ្សារភ្ជាប់យុទ្ធសាស្ដ្រសេដ្ឋកិច្ច និងហិរញ្ញវត្ថុទីក្រុង ជាមួយការអនុវត្ដ និងអភិវឌ្ឍនគរូបនីយកម្ម”៕

LEAVE A REPLY

Please enter your comment!
Please enter your name here