ក្រុមការងារអន្តរក្រសួងបញ្ចប់ការរៀបចំគោលនយោបាយជាតិស្វាយចន្ទីរ

 ដោយៈ ម៉ាលីនណា

       ភ្នំពេញៈ  សេចក្តីព្រាងគោលនយោបាយជាតិស្តីពី ស្វាយចន្ទី ឆ្នាំ២០២២-២០២៧ បានបញ្ចប់ក្នុងដំណាក់កាល នៃកិច្ចប្រជុំអន្តរក្រសួង ប្រកបដោយជោគជ័យ។

កិច្ចប្រជុំនេះដឹកនាំដោយលោក រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំប្រតិភូក្រសួងពាណិជ្ជកម្ម រួមមាន លោករដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា អគ្គនាយក ព្រមទាំងមន្ត្រីបច្ចេកទេសតំណាងឱ្យក្រសួងពាណិជ្ជកម្ម ចូលរួមកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាង គោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២​-​២០២៧ ក្រោមអធិបតីភាព លោកតឹករ៉េត សំរេច រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ប្រកបដោយជោគជ័យ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សេចក្តីព្រាងគោលនយោបាយជាតិស្តីពី ស្វាយចន្ទី ឆ្នាំ២០២២-២០២៧ បានឆ្លងកិច្ចប្រជុំអន្តរក្រសួងចំនួន០៣លើកមកហើយ មុននឹងបញ្ចប់នៅព្រឹកនេះ។

ជាកិច្ចបន្ត សេចក្តីព្រាងគោលនយោបាយជាតិនេះ នឹងត្រូវដាក់ឆ្លងក្នុងកិច្ចប្រជុំពេញអង្គរបស់គណៈរដ្ឋមន្ត្រីនាពេលខាងមុខ៕

LEAVE A REPLY

Please enter your comment!
Please enter your name here