បណ្ឌិតអ៊ិន ចាន់នី៖ ធនាគារនៅកម្ពុជានៅតែមានប្រាក់ចំណេញ បើទោះពិភពលោកជួបវិបត្តិ

ដោយ៖ លក្ខិណា

ភ្នំពេញ ៖ លោកបណ្ឌិតអ៊ិន ចាន់នី ប្រធានសមាគមធនាគារនៅកម្ពុជា បានអះអាងថា ទោះបីជាក្ពុជាជួបនឹងវិបត្តិដោយសារតែកូវីដ១៩ក្ដី តែធនាគារដែលមានប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជានៅតែមានប្រាក់ចំនេញ គ្រាន់តែប្រាក់ចំណេញឆ្នាំនេះ ខុសពីឆ្នាំមុនប៉ុណ្ណោះ។

លោក មានប្រសាសន៍កាលពីថ្មីៗនេះថា ការធ្វើអាជីវកម្មនានាតាមធម្មតាគឺត្រូវតែមានប្រាក់ចំណេញ ជាក់ស្ដែងធនាគារអេស៊ីលីដាជាដើម តែមុននឹងធ្វើការបោះផ្សាយប្រាប់ដល់សាធារណជន គឺត្រូវឆ្លងកាត់ការធ្វើសវនកម្មជាមុនសិន ទើបអាចបោះផ្សាយបាន។ តែយ៉ាងណាសម្រាប់ប្រាក់ចំណេញរបស់ស្ថាប័នគឺវាប្រាកដណាស់នឹងមានការប៉ះពាល់ ដោយសារតែកូវីដ១៩។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្ថែមថា ដោយសារតែវិធានការរបស់រាជរដ្ឋាភិបាលក្នុងការជួយស្រោចស្រង់ដល់វិស័យឯកជន បានធ្វើឱ្យផលប៉ះពាល់មកលើធនាគារ បានកាត់បន្ថយទំហំនៃការប៉ះពាល់មកលើធនាគារក៏កាន់តែតិច ដើម្បីពាណិជ្ជករដកឃ្លាពង្រឹងអាជីវកម្មរបស់ខ្លួន ធ្វើយ៉ាងណាឱ្យលូតលាស់បន្ថែម ហើយស្ថាប័នឱ្យខ្ចី នៅតែមានកំលាំងទុន ដើម្បីផ្គត់ផ្គង់ទៅតាមតម្រូវការរបស់ទីផ្សារនៅក្នុងដំណាក់ ដែលមានជំងឺឆ្លងនេះ។

លោក បានឱ្យដឹងថា គ្រប់វិស័យទាំងអស់លើសកលលោកសុទ្ធតែមានផលប៉ះពាល់ពីកូវីដ១៩ ក៏ប៉ុន្តែសម្រាប់វិស័យមួយចំនួននៅក្នុងប្រទេសកម្ពុជា បានកាត់បន្ថយនូវការប៉ះពាល់មួយចំនួន ដោយសារតែមានវិធានការរបស់រាជរដ្ឋាភិបាលក្នុងការជួយវិស័យទាំងនោះ។

លោក បានថ្លែងថា “សម្រាប់វិស័យធនាគារ រដ្ឋាភិបាលតាមរយៈធនាគារជាតិនៃកម្ពុជា បានចេញប្រកាស និងសារាចរណ៍ណែនាំច្រើន ដើម្បីឱ្យធនាគារអាចបន្តបម្រើអតិថិជនរបស់ខ្លួនឯងបាន ដោយមិនមានផលប៉ះពាល់ច្រើន ដូចជាអនុបាតទាក់ទងជាមួយនឹងទុនបម្រុង និងច្បាប់ទាក់ទងជាមួយនឹងពន្ធកាត់ទុកជាដើម”។

លោកបន្តថា ធនាគារនៃកម្ពុជា ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលក៏បានជំរុញឱ្យធនាគាររៀបចំឥណទានឡើងវិញ ដែលធ្វើឱ្យអតិថិជនដែលខ្ចីប្រាក់ អាចមានលទ្ធភាពក្នុងការសងត្រលប់មកកាន់ធនាគារដែលខ្លួនខ្ចីនោះវិញ។

គិតត្រឹមខែសីហា ឆ្នាំ ២០២០ ធនាគារនៅកម្ពុជាទាំងអស់បានរៀបចំឥណទានឡើងវិញតាមសំណើររបស់អតិថិជនមានចំនួន២៧ម៉ឺនអតិថិជន គិតជាទឹកប្រាក់៣៦០០លានដុល្លារអាមេរិក ឬស្មើនឹង១២ភាគរយនៃសមតុល្យឥណទាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here