ប្រៃសណីយ៍កម្ពុជា ចាប់ផ្ដើមបើកទទួលបញ្ញើ ទៅប្រទេសម៉ាឡេស៊ី និងវៀតណាមឡើងវិញ

ដោយ ៖ លក្ខណា
ភ្នំពេញ ៖ បន្ទាប់ពីបិទសេវាបញ្ញើតាំងពីអំឡុងខែមីនា ឆ្នាំ ២០២០មក ប្រៃសណីយ៍កម្ពុជា ក៏បានសម្រេចបើកដំណើរការឡើងវិញនូវសេវាបញ្ញើឆាប់រហ័សឡើងវិញ ប៉ុន្តែតែប្រទេសពីរប៉ុណ្ណោះរូមមានប្រទេសវៀតណាម និងម៉ាឡេស៊ី ។

យោងតាមសេចក្ដីជូនដំនឹងរបស់ប្រៃសណីយ៍កម្ពុជានៅថ្ងៃទី០៩ កក្កដា២០២០នេះ បានឱ្យដឹងថា ចាប់ពីថ្ងៃជូនដំនឹងនេះ ប្រៃសណីយ៍កម្ពុជា បានសម្រេចបើកដំណើរការទទួលផ្ញើតែបញ្ញើ EMS ទៅប្រទេសម៉ាឡេស៊ី និងបញ្ញើគ្រប់ប្រភេទតាមផ្ទៃរាបទៅប្រទេសវៀតណាម។

ការបើកដំណើរការឡើងវិញនូវសេវាបញ្ញើ ដោយផ្នែកខ្លះរបស់ប្រៃសណីយ៍កម្ពុជា ដោយសារតែមើលឃើញថា ស្ថានភាពកូវីដនៅប្រទេសមួយចំនួនក្នុងតំបន់អាស៊ានចាប់ផ្ដើមមានភាពធូរស្រលាលឡើងវិញ ជាពិសេសប្រទេសកម្ពុជាក៏មានភាពធូរស្រាលនិងទប់ស្កាត់បានល្អប្រសើរឡើងវិញ។

រដ្ឋាភិបាលកម្ពុជាបានប្រជុំពិភាក្សា និងអនុញ្ញាតឱ្យបើកនិងកែប្រែអាជីវកម្មមួយចំនួន ដែលបានបិទកាលពីពេលកន្លង ដូចជាអាជីវកម្មខារ៉ាអូខេ និងបៀហ្កាឌិនប្តូរទៅជាភោជនីយដ្ឋាន អនុញ្ញាតអោយបើកអាជីវកម្មកាស៊ីណូឡើងវិញតែដាក់អោយស្ថិតនៅក្នុងវិធានការការពាររបស់ក្រសួងសុខាភិបាល៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here