តើរដ្ឋាភិបាលរៀបចំផែនការអភិវឌ្ឍន៍ទីក្រុងបូកគោយ៉ាងដូចម្តេច?

ដោយៈ គង់ សូរិយា

កំពត: ប្រភេទដីកម្រិតការសាងសង់ សំដៅប្រភេទដីដែលគ្រប់គ្រងពិសេសចំពោះការសាងសង់។ គម្រោងអភិវឌ្ឍន៍ ទីក្រុងបូក​គោ ​ត្រូវបានកំណត់ប្រើប្រាស់ដីជាពីរប្រភេទ គឺប្រភេទដីប្រភេទដីកម្រិតសាងសង់ និងដីអាចសាងសង់បាន។ ដូចនេះតើដីកម្រិតសាងសង់មាននៅតំបន់ណាខ្លះ?។

យោងតាមសៀវភៅ “ប្លង់គោលប្រើប្រាស់ដី គម្រោងអភិវឌ្ឍក្រុងបូកគោចក្ខុវិស័យឆ្នាំ២០៣៥” របស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ប្រភេទដីកម្រិតសាងសង់ត្រូវបានកំនត់ជា៤តំបន់ដូចជា

ទី១ តំបន់ការពារឧទ្យានជាតិព្រះមុន្នីវង្ស(បូកគោ)

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទីតាំងអភិរ័ក្សនេះ មានផ្ទៃដីទំហំ៨១,២៥៧ហិកតា ស្មើរនឹង៥២,៦១% នៃផ្ទៃដីឧទ្យានជាតិព្រះមុនីវង្សបូកគោ នៅសល់ក្រោយពីជួលឲ្យក្រុមហ៊ុនសុខាអូតែល និងរៀបចំជាគម្រោងអភិវឌ្ឍក្រុងបូគោ។

តាមការចុះសិក្សានៅទីតាំងជាក់ស្តែង តំបន់នេះមានរូបភាព ប្រកាសជាទីក្រុងប្រវត្តិសាស្ត្រ ភ្នំ ទីតាំងរក្សាទុកព្រៃឈើ ផ្លូវគមនា គមន៍និងតំបន់កសិកម្ម។

២ តំបន់ធនធានទឹក

តំបន់នេះរាប់បញ្ចូល រួមមានអូរ ប្រឡាយ ត្រពាំង ស្ទឹង អាងស្តុកទឹកមានផ្ទៃទឹកប្រមាណ១០៩៤ ហិកតា ស្មើនឹង០, ៧១% នៃផ្ទៃដីឧទ្យានព្រះមុនីវង្ស។ តំបន់ជាសក្កានុពលសំខាន់ ដែលត្រូវស្ដារ ការពារ និងថែរក្សា ដើម្បីប្រើប្រាស់សម្រាប់គាំទ្រ ដល់ការផ្គត់ផ្គង់ទឹកស្អាត ប្រព័ន្ធរំដោះទឹកជំនន់ អាងប្រព្រឹត្តិកម្មទឹកកខ្វក់ តាមបែបធម្មជាតិ ផ្លូវទឹកនិងវិស័យកសិកម្ម ព្រោះផលិតផលកសិកម្មធម្មជាតិនេះ ជាធាតុសំខាន់ក្នុងការផ្គត់ផ្គង់ អាហារសម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។

៣ តំបន់កសិកម្ម

តំបន់នេះ ជាប្រភេទដីកសិកម្មដី ជាសួនសត្វ មានទំហំផ្ទៃដីប្រមាណ១៦០ហិកតា ស្មើនឹង០,១០% នៃផ្ទៃដីឧទ្យានព្រះមុនីវង្ស។ តំបន់នេះត្រូវដូចជា ទី១ -រក្សាផ្ទៃដីកសិកម្ម ដែលមានសក្ដានុពលសម្រាប់ដំណាំស្រូវការចិញ្ចឹមសត្វ ដាំបន្លែ និងវារីវប្បកម្ម គេអនុវត្តន៍ឲ្យបានត្រឹមត្រូវតាមប្លង់គោលប្រើប្រាស់ដីនេះ។ ទី២ -ធ្វើផែនការការគ្រប់គ្រងផ្ទៃដីកសិកម្ម ដោយធ្វើការកំនត់ និងបែងចែកតំបន់សក្តានុពលកសិកម្មឲ្យបានច្បាស់លាស់។ ទី៣ -អនុវត្តផែនការពង្រីកក្រុង តាមបច្ចេកទេសទំនើប ដើម្បីកាត់បន្ថយជាអតិបរមាដល់ផ្ទៃដីកសិកម្ម ដែលបានបម្រុងទុក និងពង្រីកដីកសិកម្មបន្ថែមទៅតាមទីជម្រាលភ្នំ។

៤ តំបន់ដីក្រុមហ៊ុនសុខាអូតែល

តំបន់នេះគ្របដណ្តប់លើផ្ទៃដីទំហំប្រមាណ ១៨.៩៨៧ហិកតា  ស្មើរនឹង១២,២៩% នៃផ្ទៃដីឧទ្យានព្រះមុនីវង្ស។ ទីតាំងនេះត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន សុខាអូតែល បង្កើតជាមជ្ឈមណ្ឌលទេសចរ​ណ៍ ការសំរាកកំសាន្ត នឹងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ៕

LEAVE A REPLY

Please enter your comment!
Please enter your name here