ក្រសួងកសិកម្មបញ្ជូនមន្រ្តីពីររូបស្វែងរកដំណោះស្រាយជូនកសិករទាក់ទងតម្លៃស្រូវធ្លាក់ថ្លៃ

 ដោយៈ គង់ ម៉ាលីនណា

       ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចាត់តាំងមន្រ្តីឱវាទចំនួន២រូប ព្រមទាំងក្រុមការងារនៃអគ្គនាយកដ្ឋានកសិកម្ម ដើម្បីចុះទៅពិនិត្យជាក់ស្ដែង និងរកដំណោះស្រាយសមស្រប នៅនឹងកន្លែងជូនប្រជាកសិករ​។

បន្ទាប់ពីទទួលដំណឹងការធ្លាក់ចុះនៃថ្លៃស្រូវ នៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ នាពេលថ្មីៗនេះ។

នេះជាចំណាត់ការជាប្រវត្តិសាស្រ្ត និងលើកដំ​បូងហើយ ដែលក្រសួងកសិកម្មបានធ្វើបែបនេះ បន្ទាប់ពីការឡើងកាន់ដំណែងរបស់លោកឌិត ទីណារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទថ្មី៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

 

LEAVE A REPLY

Please enter your comment!
Please enter your name here