ក្រសួងពាណិជ្ជកម្មកំពុងជម្រុញការរៀបចំគោលនយោបាយស្វាយចន្ទីរឆ្នាំ២០២២ ២០២៧

ដោយៈ គង់ ម៉ាលីនណា

       ភ្នំពេញៈ លោករាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដឹកនាំប្រតិភូក្រសួងពាណិជ្ជកម្ម ចូលរួមកិច្ចប្រជុំអន្តរក្រសួង ដើម្បីបន្តពិនិត្យ និងពិភា​ក្សា​លើសេចក្តីព្រាងគោលនយោបាយជាតិស្តី ពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧។

កិច្ចប្រជុំអន្តរក្រសួងនេះ ធ្វើឡើងដើម្បីបន្តពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងគោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧ ដែលបានរៀបចំឡើង តាមប្រព័ន្ធវីដេអូ (Zoom) នាទីស្ដីការគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាព លោកតឹករ៉េត សំរេច រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងមានការអញ្ញើញចូលរួមពី មន្រ្តីក្រសួង​ពាក់ព័ន្ឋជាច្រើនទៀត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គោលបំណងនៃកិច្ចប្រជុំ គឺដើមី្បបន្តពិនិត្យ និងពិភាក្សាកែសម្រួលដោយលម្អិតក្នុងសេចក្តីព្រាង គោលនយោបាយជាតិស្ដីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧ បន្ទាប់ពីបានដាក់ឆ្លងកិច្ចប្រជុំ ក្រុមការងារបច្ចេកទេសគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ និងកិច្ចប្រជុំអន្តរក្រសួងលើកទី១ កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២។

ជាលទ្ធផល កិច្ចប្រជុំបានឯកភាពគ្នានូវចំណុចមួយចំនួនធំ និងគ្រោងបន្តពិនិត្យ និងពិភាក្សាលើចំណុចមួយចំនួនទៀតតាមរបៀបវារៈ ដែលនឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here