លោកElon Musk ទទួលបានសិទ្ឋគ្រប់គ្រងបណ្តាញសង្គមTwitterបន្ទាប់ពីចំណាយលុយទិញ៤៤ពាន់លានដុល្លារ

ដោយ: លាងហួរ

វ៉ាស៊ីនតោន: លោក Elon Musk បានគ្រប់គ្រងបណ្តាញសង្គមយក្សTwitter ជាផ្លូវការបន្ទាប់ពីលោកបានបញ្ចប់ កិច្ចព្រមព្រៀងចំនួន៤៤ពាន់លានដុល្លារ ដើម្បីទិញបណ្តាញទំនាក់ទំនងសង្គមដ៏ធំមួយនេះ។

លោក Elon Musk បានបណ្តេញនាយកប្រតិបត្តិកំពូលចំនួន៣រូប ក្នុងនោះ រួមមាន នាយកប្រតិបត្តិលោក Parag Agrawal ផងដែរ។ នេះបើយោងតាមការចុះផ្សាយដោយកាសែត Washington Post។

កាសែតWashington Post បានរាយការណ៍ថា ប្រធានផ្នែកហិរញ្ញវត្ថុ លោក Ned Segal និងលោកស្រី Vijaya Gadde ដែលជានាយកប្រតិបត្តិកំពូលផ្នែកគោលនយោបាយច្បាប់ ទំនុកចិត្ត និងសុវត្ថិភាព ក៏ត្រូវបានបណ្តេញចេញផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ចំណែកផ្សារហ៊ុន Twitter នឹងត្រូវបានផ្អាកពីការជួញដូរ នៅល់ផ្សារហ៊ុនញូវយ៉កនៅថ្ងៃសុក្រ នេះបើយោងតាមគេហទំព័ររបស់ផ្សារហ៊ុន។

លោកElon Musk បានសន្យាថា នឹងកាត់បន្ថយការងារ និងការចំណាយរបស់Twitter ដើម្បីជំរុញការច្នៃប្រឌិតផលិតផល ក្នុងគោលបំណ​ងបង្កើតកម្មវិធីទំនើប ដែលរួមបញ្ចូលការទូទាត់ ពាណិជ្ជកម្ម និងការផ្ញើសារ។

លោក Elon Musk ត្រូវបានគេរំពឹងថា នឹងដើរតួជានាយកប្រតិបត្តិរហូតដល់លោកជ្រើសរើសអ្នកដឹកនាំថ្មីបាន។

លោក Musk ដែល​ពណ៌នា​ខ្លួន​លោកថា ​ជាអ្នក​និយាយ​ដោយ​សេរីបាន​រិះគន់​គោលនយោបាយរបស់Twitter ដោយលោកបាន​ជំទាស់​នឹង​ការ​ចាប់​ពិរុទ្ធ​ដែល​ហួស​ពី​តម្រូវការ​នៃ​ច្បាប់។

កាលពីខែឧសភា លោក Musk បាននិយាយថា លោកនឹងបញ្ចូលគណនី Twitter របស់អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ឡើងវិញ ដែលត្រូវបានដកចេញពីបទចោទប្រកាន់ថា បានញុះ​   ញង់ឲ្យមានអំពើហិង្សា បន្ទាប់ពីមានកុបកម្មកាលពីថ្ងៃទី៦ ខែមករា នៅវិមាន Capito​l របស់សហរដ្ឋអាមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here