ប្រទេសកូរ៉េខាងត្បូងគ្រោងពង្រីកកម្មវិធីទិញមូលបត្របំណុលសាជីវកម្មស្របពេលមានការព្រួយបារម្ភអំពីវិបត្តិឥណទាន

ដោយ: លាងហួរ

សេអ៊ូល: រដ្ឋាភិបាលកូរ៉េខាងត្បូង គ្រោងនឹងពង្រីកកម្មវិធីទិញមូលបត្របំណុលសាជីវកម្មរបស់ខ្លួន ក្នុងចំណោមវិធានការផ្គត់ផ្គង់សាច់ប្រាក់ ងាយស្រួលផ្សេងទៀត ចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើង អំពីវិបត្តិឥណទាន នៅក្នុងទីផ្សារមូលបត្របំណុល និងទីផ្សាររូបិយវត្ថុរយៈពេលខ្លី។

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក Choo Kyung-ho បានមានប្រសាសន៍ឱ្យដឹងនៅថ្ងៃអាទិត្យនេះថា រដ្ឋាភិបាលក៏នឹងបង្កើនជាកម្រិតអតិបរមា ក្នុងការទិញមូលបត្របំណុលសាជីវកម្ម ដោយធនាគាររដ្ឋ ដូចជា ធនាគារអភិវឌ្ឍន៍កូរ៉េ និងធនាគារឧស្សាហកម្ម នៃប្រទេសកូរ៉េដល់១៦ពាន់ពាន់លានវ៉ុន ដែលចំនួននៃការទិញនេះ បានកើនឡើងមួយទ្វេជាពីរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Choo បានបញ្ជាក់ឱ្យដឹង បន្ទាប់ពីកិច្ចប្រជុំជាមួយមន្ត្រីហិរញ្ញវត្ថុកំពូល រួមទាំងអភិបាលធនាគារកណ្តាល និងប្រធានផ្នែកនិយតកម្មថា វិធានការនេះមានគោលបំណងបន្ធូរបន្ថយ ការប្រែប្រួល និងក្តីបារម្ភនៃសាច់ប្រាក់ងាយស្រួល ក្នុងទីផ្សារមូលបត្របំណុលសាជីវកម្ម និងទីផ្សាររូបិយវត្ថុរយៈពេលខ្លី។

លោកបានបន្តថា ផលបត្រឬប័ណ្ណពាណិជ្ជកម្ម ដែលបោះពុម្ពដោយក្រុមហ៊ុនមូលបត្រ នឹងត្រូវបានបញ្ចូលក្នុងបញ្ជីទិញរបស់គ្រឹះស្ថាន ខណៈសាច់ប្រាក់ងាយស្រួលបន្ថែមទៀត ចំនួន៣ពាន់ពាន់លានវ៉ុននឹងត្រូវបានផ្គត់ផ្គង់ ដោយក្រុមហ៊ុន Korea Securities Finance Corp សម្រាប់ក្រុមហ៊ុនមូលបត្រ ដែលជួបប្រទះការខ្វះខាតសាច់ប្រាក់ងាយស្រួល៕

LEAVE A REPLY

Please enter your comment!
Please enter your name here