រដ្ឋាភិបាលប្រមូលចំណូលជាង៧៥លានដុល្លារពីការផ្តល់សេវា តាមច្រកចេញចូលតែមួយ

ដោយៈ សុផារី

ភ្នំពេញៈ លោកខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានមានប្រសាសន៍ កាលពីចុងសប្តាហ៍កន្លងមកថា រដ្ឋាភិបាលទទួលបានប្រាក់ចំណូលប្រមាណជាង៧ លានដុល្លារអាមេរិក ពីការផ្តល់សេវាតាមអង្គភាពច្រកចេញ ចូលតែមួយរាជធានី-ខេត្ត នៅទូទាំងប្រទេស។

លោកបានឱ្យដឹងថា គិតចាប់ពីពេលដាក់ឱ្យដំណើរការ រហូតដល់ខែកក្កដា ឆ្នាំ២០២២ អង្គភាពច្រកចេញចូលតែមួយ រាជធានី-ខេត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ផ្តល់សេវាបានចំនួន២.១០០.៨៤៤សេវា លើ១៤វិស័យ និងទទួលចំណូលសរុប៣០៣ពាន់លានរៀល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា ដោយឡែក ការិយាល័យច្រកចេញ ចូលតែមួយក្រុង ស្រុក ខណ្ឌ បច្ចុប្បន្នមានចំនួន២០៤ការិយាល័យ។ ក្នុងនោះ គិតពីឆ្នាំ២០១៨ ដល់ខែកក្កដា ឆ្នាំ២០២២ ការិយាល័យទាំងនេះ ផ្តល់សេវាបាន៧.៦៧០.៤៨៣សេវាលើ១៧វិស័យ ទទួលចំណូលសរុប៧៨.៩២២.​៦៨៥​​.០៥៨រៀល។

ក្រសួងមហាផ្ទៃ ក៏បានពិនិត្យ និងផ្តល់អនុលោមភាព លើគម្រោងអភិវឌ្ឍន៍រាជធានី-ខេត្ត សរុបចំនួន១.៨៨៦គម្រោង ដែលភាគច្រើនជាគម្រោងជួសជុល- សាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវន្តដូចជា ផ្លូវថ្នល់ សួនច្បារសាធារណៈ អគាររដ្ឋបាល បណ្ដាញអគ្គិសនី គំនូសចរាចរណ៍ និងសំណង់សិល្បការនានា៕

LEAVE A REPLY

Please enter your comment!
Please enter your name here