ផ្សារហ៊ុននៅអាស៊ីសំយ៉ុងក្បាលចុះ ខណៈក្រុមឈ្មួញរង់ចាំអ៊ុតមើលទិន្នន័យអតិផរណារបស់សហរដ្ឋអាមេរិក

សុខុម

បាងកក: ភាគហ៊ុនបានដាំក្បាលចុះនៅអាស៊ី ហើយប្រាក់ដុល្លារ បានហក់ឡើងថ្លៃកាលពីថ្ងៃព្រហស្បតិ៍ ទី១៣ ខែតុលា នៅមុនពេលចេញផ្សាយទិន្នន័យដ៏សំខាន់ស្ដីពីអតិផរណា របស់សហរដ្ឋអាមេរិក ដែលអាចកំណត់ល្បឿននៃការដំឡើងអត្រាការប្រាក់ របស់ធនាគារកណ្ដាលអាមេរិក។

ការចេញផ្សាយរបាយការណ៍ខែកញ្ញា នេះធ្វើឡើងមួយថ្ងៃ បន្ទាប់ពីកំណត់ហេតុពីកិច្ចប្រជុំគោលនយោបាយចុងក្រោយបំផុត របស់ធនាគារកណ្ដាលអាមេរិក (Federal Reserve) បានបង្ហាញថា ក្រុមមន្ត្រីបានប្ដេជ្ញាយកឈ្នះឱ្យបាន នៅក្នុងការប្រយុទ្ធប្រឆាំងរបស់ពួកគេ ដើម្បីទប់ថ្លៃទំនិញ ដែលហក់ឡើងថ្លៃ តាមរយៈការបង្កើនអត្រាការប្រាក់ ទោះបីជាពួកគេ បានគូសបញ្ជាក់ពីហានិភ័យ ដែលសេដ្ឋកិច្ចប្រឈមក្ដី។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រុមវិនិយោគិនកំពុងមានការព្រួយបារម្ភកាន់តែខ្លាំងឡើងថា យុទ្ធនាការរឹតបន្តគោលនយោបាយរូបិយវត្ថុដ៏តឹងរ៉ឹង នឹងធ្វើឱ្យសហរដ្ឋអាមេរិក ធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ច។ ហើយដោយមើលឃើញសញ្ញាធ្លាក់ចុះ ក្រុមឈ្មួញបានរង់ចាំអ៊ុតមើលស្ថានការណ៍វិវឌ្ឍន៍ ក្រែងលោកមានការប្រែប្រួលឡើងចុះបន្ថែមទៀត។

កាលពីថ្ងៃពុធ ទី១២ ខែតុលា តួលេខបង្ហាញថា អតិផរណាបានកើនឡើង០,៤%។ បន្ទាប់ពីការខាតបង់មួយថ្ងៃទៀតនៅសង្កាត់ផ្សារហ៊ុនអាមេរិក Wall Street អាស៊ី ជាថ្មីម្ដងទៀតបានរងការវាយប្រហារយ៉ាងខ្លាំង ដោយក្រុមឈ្មួញនៅក្រុងហុងកុង ក្រុងតូក្យូ ក្រុងសៀងហៃ ប្រទេសសិង្ហបុរី ក្រុងសេអ៊ូល ក្រុង Wellington (នូវែលសេឡង់) ក្រុងតៃប៉ិ (តៃវ៉ាន់) និងក្រុងម៉ានីល (ហ្វីលីពីន) បានសម្រុកលក់ចេញភាគហ៊ុន ជាហេតុធ្វើឱ្យភាគហ៊ុនដាំក្បាលចុះកាន់តែខ្លាំង៕

LEAVE A REPLY

Please enter your comment!
Please enter your name here