អគ្គនាយកដ្ឋានគយនិងរដ្ឋាករប្រមូលចំណូលបានជាង២ពាន់លានដុល្លារ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២២នេះ

ដោយ៖ សុផារី

ភ្នំពេញ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករប្រមូលចំណូលបានចំនួន៨.២៥៨,៧ពាន់លានរៀល ស្មើនឹង២.០២៦,៨លានដុល្លារអាមេរិក ដែលតួលេខនេះត្រូវជាប្រមាណ៧៨,៨% នៃផែនការកំណត់​ដោយច្បាប់​ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២។

របាយការណ៍ចំណូលពន្ធគយ ក្នុង​រយៈពេល៩ខែឆ្នាំ២០២២ របស់​អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ​ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២២ នេះគយនិងរដ្ឋាករប្រមូលចំណូលបានចំនួន ៨.២៥៨,៧ពាន់លានរៀល ស្មើនឹង២.០២៦,៨លានដុល្លារអាមេរិក ដែលតួលេខនេះត្រូវជាប្រមាណ៧៨,៨% នៃផែនការ​កំណត់​​ដោយ​ច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ​លទ្ធផលចំណូលនេះកើនឡើង​១.៣៧៧,៣ពាន់លានរៀលដែលត្រូវជាប្រមាណ ២០%។ ផ្អែកតាម​ចំណូលតាម​ប្រភេទ​ពន្ធនិង​អាករ ចំណូល​អាករពិសេស រួមចំណែក៣៨,១% នៃចំណូលសរុប) ​ចំណូលអាករលើ​តម្លៃ​បន្ថែម៣៧,៦% នៃចំណូលសរុប) ​និងចំណូលពន្ធគយ១៨,៩% នៃចំណូលសរុប)។

 

ចំពោះចំណូល​តាមក្រុមទំនិញ ឃើញថា ​យានយន្តនិងគ្រឿងចក្រមានចំនួន៣.៨៨៩,៦ពាន់លានរៀល (ត្រូវជា៤៧,១% នៃចំណូលសរុប) ទំនិញចម្រុះមានចំនួន២.២០៦,៩ ប៊ីលានរៀល (ត្រូវជា២៦,៧% នៃចំណូល​សរុប) ​ផលិតផលតេលសិលាមានចំនួន​១.៦៨៣,៦ពាន់លានរៀល (ត្រូវជា២០,៤% នៃចំណូលសរុប) ​និងសម្ភារ​សំណង់​និងកម្រៃផ្សេងៗ​មានចំនួន៤៧៨,៥ពាន់លានរៀល (ត្រូវជា៥,៨% នៃចំណូលសរុប)៕

LEAVE A REPLY

Please enter your comment!
Please enter your name here