រដ្ឋាភិបាលថៃ​គ្រោង​លក់​មូលបត្រ​បំណុលចំនួន៣,៤ពាន់​លាន​ដុល្លារ ​ក្នុង​ឆ្នាំ២០២៣

ដោយ: លាងហួរ

បាងកក: មន្ត្រីក្រសួងហិរញ្ញវត្ថុ បានមានប្រសាសន៍នៅថ្ងៃពុធនេះថា ប្រទេសថៃ គ្រោងនឹងលក់មូលបត្របំណុលរដ្ឋាភិបាល ចំនួន១៣០ពាន់លានបាត (៣,៤១ពាន់លានដុល្លារ) ក្នុងឆ្នាំសារពើពន្ធបច្ចុប្បន្ន ដែលចាប់ផ្តើមក្នុងខែតុលា ដើម្បីជួយផ្តល់ហិរញ្ញប្បទានដល់ឱនភាពថវិកាជាតិ។

លោកស្រីPatricia Mongkhonvanit ប្រធានការិយាល័យគ្រប់គ្រងបំណុលសាធារណៈរបស់ក្រសួង បានថ្លែងប្រាប់អ្នកយកព័ត៌មានថា មូលបត្របំណុលចំនួន៥០ពាន់លានបាត នឹងត្រូវបានផ្តល់ជូននៅចុងឆ្នាំនេះ។

លោកស្រីបានបន្តថា “យើងមានសាច់ប្រាក់គ្រប់គ្រាន់ នៅក្នុងទីផ្សារប្រទេសថៃ សម្រាប់ការបោះផ្សាយមូលបត្របំណុលរដ្ឋាភិបាល”។លោកស្រីបន្ថែមថា “នៅក្នុងឆ្នាំសារពើពន្ធ២០២៣ រដ្ឋាភិបាលនឹងផ្តោតលើការបោះផ្សាយមូលបត្របំណុល ដែលមានរយៈពេលមធ្យមពី១០ ទៅ២០ឆ្នាំ ដោយសារតែមានតម្រូវការ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកស្រីPatricia បាននិយាយថា រដ្ឋាភិបាលមិនមានគម្រោងបោះផ្សាយមូលបត្របំណុល ជាប្រាក់ដុល្លារទេ លុះត្រាតែមានការចាំបាច់ ព្រោះវាមានតម្លៃថ្លៃជាងការខ្ចីប្រាក់ក្នុងស្រុក។

ប្រទេសថៃគ្រោងនឹងខ្ចីប្រាក់ប្រហែល ៣០ពាន់លានបាតពីអ្នកផ្តល់ប្រាក់កម្ចីអន្តរជាតិ ដូចជា ធនាគារអភិវឌ្ឍន៍អាស៊ី និងទីភ្នាក់ងារសហប្រតិ​បត្តិការអន្តរជាតិជប៉ុន ក្នុងឆ្នាំសារពើពន្ធបច្ចុប្បន្ន។

លោកស្រីPatricia បាននិយាយថារដ្ឋាភិបាល បានចំណាយក្នុងការផ្តល់មូលនិធិប្រហែល២,៣៤ភាគរយ នៅចុងខែសីហា ពោលគឺធ្លាក់ចុះពី៣,២៨ភាគរយនៅចុងឆ្នាំ២០១៩។

អនុបាតបំណុលសាធារណៈ ចំពោះផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសថៃ ត្រូវបានគេមើលឃើញថា មានចំនួន៦០,៦៥ភាគរយនៅចុងខែកញ្ញា ចំនួននេះនៅតែស្ថិតក្នុងដែនកំណត់ ដែលបានអនុម័ត៧០ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here