ក្រសួងពាណិជ្ជកម្មជម្រុញរៀបចំមជ្ឈមណ្ឌលជំរុញអភិវឌ្ឍន៍វិស័យ ចម្លាក់ប្រាក់-ស្ពាន់កម្ពុជា

 ដោយៈគង់ ម៉ាលីនណា

       កណ្តាលៈ លោករាជ រ៉ា រដ្ឋលេខាធិការ និងមន្ត្រីនៃនាយកដ្ឋានពាក់ពា័ន្ធរបស់ក្រសួងពាណិជ្ជកម្ម ជួបពិភាក្សាជាមួយក្រុមប្រឹក្សាភិបាល សមាគមសហព័ន្ធចម្លាក់ប្រាក់ស្ពាន់កម្ពុជា និងចុះពិនិត្យមើលទីតាំងសម្រាប់ធ្វើជាទីស្នាក់ការរបស់សមាគមសហព័ន្ធ និងសម្រាប់ដាក់តាំងបង្ហាញស្នាដៃចម្លាក់។

លោករដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកាលពីថ្ងៃទី១២ តុលាកន្លងមកបានដឹកនាំក្រុមការងារ ដែលមានសមាសភាពចូលរួមពី លោកអគ្គនាយករងជំរុញពាណិជ្ជកម្ម លោកប្រធាន និងមន្ត្រីជំនាញនៃនាយកដ្ឋានគោលនយោបាយពាណិជ្ជកម្មនិងមន្រ្តីពាក់ព័ន្ឋ បានចុះដើម្បីពិនិត្យការរៀបចំមជ្ឈមណ្ឌល ជំរុញអភិវឌ្ឍន៍វិស័យចម្លាក់ប្រាក់-ស្ពាន់កម្ពុជា ទីតាំងសម្រាប់ធ្វើជាទីស្នាក់ការរបស់សហព័ន្ធ និងសម្រាប់ដាក់តាំងស្នាដៃចម្លាក់ នៅឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គោលបំណងនៃការចុះពិនិត្យនេះ ដើមី្បពិភាក្សាលើចំណុចសំខាន់ចំនួន ៣រួមមាន ១- ពិនិត្យវឌ្ឍនភាពនៃការរៀបចំ មជ្ឈមណ្ឌលជំរុញអភិវឌ្ឍន៍វិស័យចម្លាក់ប្រាក់-ស្ពាន់កម្ពុជា ២-ការចុះបញ្ជីសមាគមសហព័ន្ធចម្លាក់ប្រាក់-ស្ពាន់កម្ពុជា និង៣- ការចុះបញ្ជីម៉ាកសមូហភាព។

នៅក្នុងឱ​កាសនោះ លោករាជ រ៉ាបានស្នើសុំឱ្យសមាគមសហព័ន្ធព    ន្លឿនការសាងសង់ទីស្នាក់ការ របស់សមាគមសហព័ន្ធឱ្យបានឆាប់រហ័ស ដោយត្រូវសុំច្បាប់ អនុញ្ញាតសាងសង់ពីស្ថាប័នពាក់ព័ន្ធ និងអជ្ញាធរដែនដី ជាពិសេស គួរសាងសង់តាមរចនាបទខ្មែរ ដើម្បីស្របទៅនឹងវិស័យចម្លាក់ប្រាក់-ស្ពាន់ ដែលជាកេរ្តិ៍តំណែលវប្បធម៌ និងបញ្ជាក់ពីអត្តសញ្ញាណភូមិសាស្ត្រ ដែលមានប្រវត្តិយូរលង់ ព្រមជាមួយនឹងការទាក់ទាញទេសចរណ៍ និងបង្កើតបរិយាកាសពាណិជ្ជកម្ម លើវិស័យចម្លាក់ប្រាក់-ស្ពាន់ថែមទៀតផង។

លោកបានបញ្ជាក់ថា “ដើមី្បឱ្យវិស័យចម្លាក់ប្រាក់-ស្ពាន់ មានដំណើរការប្រកបដោយនិរន្តរភាព ធានាបាននូវគុណភាព សមត្ថភាពផ្គត់ផ្គង់ ផលិតផលមានម៉ាកសញ្ញា និងការសម្គាល់អត្តសញ្ញាណភូមិសាស្ត្រ ចាំបា​ច់ ត្រូវឱ្យតួអង្គពាក់ព័ន្ធជួយពន្លឿនការចុះបញ្ជី សមាគមសហព័ន្ធឱ្យបានឆាប់”។លោកបន្តថា “ក្រសួងពាណិជ្ជកម្ម បានរៀបចំរួចជាស្រេចនូវម៉ាកសមូហភាព ដោយរងចាំការចុះបញ្ជីសមាគមសហព័ន្ធរួចរាល់ នឹងអាចឱ្យសមាជិកសមាគមសហព័ន្ធ បានប្រើប្រាស់នូវម៉ាកសមូហភាពនេះ ដែលនឹងបម្រើផ្តល់ប្រយោជន៍ ជូនសមាជិកសមាគមសហព័ន្ធ ដើមី្បជំរុញការប្រកួតប្រជែង ធានាទំនុកចិត្ត និងការទទួលស្គាល់ប្រភពដើមផលិតផលជូនពាណិជ្ជករ និងអ្នកប្រើប្រាស់”៕

LEAVE A REPLY

Please enter your comment!
Please enter your name here