ទំហំពាណិជ្ជកម្មខាងក្រៅរបស់ហ្វីលីពីនសម្រេចកំណើនជិត១៥ភាគរយនៅក្នុងខែសីហា

ដោយ: លាងហួរ

ម៉ានីល: អាជ្ញាធរស្ថិតិហ្វីលីពីន បានឱ្យដឹង នៅថ្ងៃអង្គារនេះថា ទំហំពាណិជ្ជកម្មក្រៅប្រទេសសរុបរបស់ប្រទេសហ្វីលីពីន បានកើនឡើង១៤,៨ភាគរយ នៅក្នុងខែសីហា ដល់១៨,៨២ពាន់លានដុល្លារ។

ទីភ្នាក់ងារនេះបានបង្ហាញថា ក្នុងចំណោមពាណិជ្ជកម្មខាងក្រៅសរុប នៅក្នុងខែសីហាឆ្នាំនេះ  ៦៥,៩ភាគរយគឺជាទំនិញនាំចូល ខណៈដែលនៅសល់ គឺជាទំនិញនាំចេញ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តុល្យភាពនៃពាណិជ្ជកម្មទំនិញមានចំនួនដក៦ពាន់លានដុល្លារ ដែលបង្ហាញពីឱនភាពពាណិជ្ជកម្មជាមួយនឹងការកើនឡើងប្រចាំឆ្នាំ រហូតដល់៨១,៣ភាគរយ។

ទិន្នន័យបានបង្ហាញថា ប្រទេសចិន គឺជាអ្នកផ្គត់ផ្គង់ទំនិញនាំចូលដ៏ធំបំផុត របស់ប្រទេសហ្វីលីពីន ហើយក៏បានរួមចំណែកតម្លៃនាំចេញខ្ពស់បំផុតទីបី ទៅកាន់ប្រទេសហ្វីលីពីនផងដែរ។ នៅក្នុងខែកក្កដា ការកើនឡើងប្រចាំឆ្នាំស្ថិតនៅ១១,៨ភាគរយ ហើយឱនភាពពាណិជ្ជកម្មបានកត់ត្រាការកើនឡើងប្រចាំឆ្នាំ៧០,៩ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here