កម្ពុជា-ឥណ្ឌាឆ្ពោះទៅកាន់ទំនាក់ទំនងថ្មីមួយដើម្បីបង្កើនការវិនិយោគនិងពាណិជ្ជកម្ម

ដោយឧត្តម

ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់នៃរដ្ឋាភិបាលកម្ពុជា-និងឥណ្ឌា បានសម្រេចចិត្តពង្រឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេរភាគី ដោយចាប់ផ្ដើមពីការបង្កើតក្រុមការងាររួមពាណិជ្ជកម្ម និងការវិនិ​យោគកម្ពុជា-ឥណ្ឌា ដើម្បីជំរុញទំហំ ពាណិជ្ជកម្មនៃប្រទេសទាំងពីរ ឱ្យមានការរីកចំរើនជាបន្ដបន្ទាប់ ខណៈទំហំពាណិជ្ជកម្មនៃប្រទេសទាំងស្ថិតនៅក្នុងកម្រិតទាបនៅឡើយ។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានប្រាប់គេហទំព័រCambodiabanknews.com លោកស៊ាង ថៃបានឲ្យដឹងនៅថ្ងៃទី ៩ ខែកក្កដា ឆ្នាំ ២០២០នេះ ឱ្យដឹងថា កម្ពុជា-ឥណ្ឌាបានឯកភាពគ្នាបង្កើតក្រុមការងាររួមគ្នានៅពេលនេះ គឺដោយសារតែកន្លងមកនេះ ទំហំពាណិជ្ជកម្មនៃប្រទេសទាំងនៅមានកម្រិត និងមិនទាន់បានឆ្លើយទៅនឹងសេចក្តីត្រូវការ របស់ភាគីទាំងពីរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា “ប្រទេសយើងតូច ហើយប្រទេសឥណ្ឌាជាប្រទេសធំ យើងចង់ទាក់ទាញប្រទេសនេះ ឱ្យមកវិនិយោគនៅក្នុងប្រទេសយើងលើវិស័យជាច្រើន”។លោកបន្តថា “អីចឹងហើយបានយើងបង្កើតក្រុមការងាររួមគ្នានេះ ដើម្បីធ្វើការជាមួយគ្នានឱ្យបានជិតស្និតក្នុងការដោះស្រាយបញ្ហាដែលមានការរាំងស្ទះ ដូចទៅនឹងកម្ពុជាបានបង្កើតក្រុមកាងារដោះស្រាយបញ្ហាពណិជ្ជកម្មជាមួយប្រទេសថៃ និងវៀតណាម”។

លោកស៊ាង ថៃបានបន្ថែមថា ក្រុមការងាររួមនេះ ខុសប្លែកពីកិច្ចព្រមព្រាងពាណិជ្ជកម្មសេរី តែតាមផែនការកម្ពុជាចង់ឱ្យមានកិច្ចព្រមព្រាងពាណិជ្ជកម្មសេរី ជាមួយឥណ្ឌាផងដែរ ហើយកន្លងមកនេះយើងក៏មានក្រុមការងារធ្វើកិច្ចការ និងសិក្សាពីលទ្ធភាពក្នុងការចចារ អ្វីដែលយើងអាចធ្វើពាណិជ្ជកម្មជាមួយគ្នាបានខ្លះ”។

លោកប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម និងលោកស្រី Manika Jain ឯក​អគ្គរដ្ឋទូតឥណ្ឌា ប្រចាំកម្ពុជានៅក្នុងជំនួបពិភាការងារកាលពីម្សិលមិញនេះ  បានឯកភាពលើការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេរភាគី រវាងប្រទេសទាំងពីរ  និងលទ្ធភាពនៃការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី កម្ពុជា-ឥណ្ឌា ដើម្បីបង្កើនទំហំពាណិជ្ជកម្ម និងផលប្រយោជន៍ទ្វេភាគីរវាងប្រទេសទាំងពីរ។

លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម ក៏បានស្នើសុំជំនួយពីភាគីឥណ្ឌា ផ្ដល់ប្រឹក្សាយោបល់លើការគ្រប់គ្រងគុណភាព អាហារហាឡាល (Halal) ដើម្បីជាផលប្រយោជន៍ដល់ប្រជាជន និងភ្ងៀវអន្ដរជាតិអ៊ីស្លាម ដែលនៅប្រទេសកម្ពុជាផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here