កូរ៉េខាងត្បូងគ្រោងផ្សព្វផ្សាយសក្តានុពលវិនិយោគដល់វិនិយោគិនអាមេរិក

ដោយ: លាងហួរ

សេអ៊ូល: យោងតាមប្រភពហិរញ្ញវត្ថុ កាលពីថ្ងៃច័ន្ទម្សិលមិញ បានឱ្យដឹងថា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក Choo Kyung-ho នឹងលើកកម្ពស់សក្តានុពលរបស់កូរ៉េ ដែលជាទិសដៅរកប្រាក់ចំណេញ សម្រាប់អ្នកវិនិយោគក្រៅប្រទេស នៅក្នុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់សហរដ្ឋអាមេរិកក្នុងសប្តាហ៍នេះ។

លោក Choo បានចាកចេញទៅកាន់សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ ដើម្បីចូលរួមការជួបជុំដែលពាក់ព័ន្ធនឹងរដ្ឋមន្ត្រីហិរញ្ញវត្ថុ មកពីប្រទេស G20 ក៏ដូចជា ប្រធានធនាគារពិភពលោក មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងទីភ្នាក់ងារវាយតម្លៃសំខាន់ៗចំនួនបីរបស់ពិភពលោក គឺ S&P  Moody’s និង Fitch។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចប្រជុំទាំងទ្វេភាគី ឬពហុភាគី នឹងត្រូវធ្វើឡើងនៅចន្លោះថ្ងៃពុធ និងថ្ងៃសុក្រ នៅទីក្រុងវ៉ាស៊ីនតោន ឌីស៊ី ដោយសារការកើនឡើងនៃការប្រែប្រួលនៅក្នុងទីផ្សារហិរញ្ញវត្ថុរបស់ប្រទេសកូរ៉េ និងការហូរចេញនៃមូលធនបរទេសកំពុងបន្ថែមការព្រួយបារម្ភអំពីវិបត្តិសេដ្ឋកិច្ចដែលអាចកើតមាន។

ប្រភព​មួយ​បាន​រាយការណ៍ថា រដ្ឋមន្ត្រី​ហិរញ្ញវត្ថុគ្រោង​នឹង​ពន្យល់​ថា សុខភាព​សារពើពន្ធ​របស់​ប្រទេស​កូរ៉េ​ខាងត្បូងនៅ​តែ​មាន​ស្ថិរភាព បើ​ទោះ​បី​ជា​មាន​ការ​កើន​ឡើង​ហានិភ័យ​សេដ្ឋកិច្ច​ក្នុង​និង​ក្រៅ​ប្រទេស​ក៏​ដោយ។

មុនពេលធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោន លោក Choo នឹងឈប់នៅក្រុងញូវយ៉កនៅថ្ងៃអង្គារ ដើម្បីផ្តល់ពត៌មានសង្ខេបដ៏កម្រមួយ អំពីសេដ្ឋកិច្ចកូរ៉េសម្រាប់អ្នក ដែលចាប់អារម្មណ៍ក្នុងការវិនិយោគនៅក្នុងទីផ្សារកូរ៉េ៕

LEAVE A REPLY

Please enter your comment!
Please enter your name here