ធនាគារកណ្តាលអឺរ៉ុប និងចិនបន្តកិច្ចព្រមព្រៀងផ្លាស់ប្តូររូបិយប័ណ្ណ

ដោយ: លាងហួរ

ប៉េកាំង: ធនាគារកណ្តាលរបស់ប្រទេសចិន បានប្រកាសកាលពីថ្ងៃចន្ទម្សិលមិញនេះថា ខ្លួនបានបន្តកិច្ចព្រមព្រៀងប្តូររូបិយប័ណ្ណ ទ្វេរភាគីជាមួយធនាគារកណ្តាលអឺរ៉ុប (ECB)។ នេះបើយោងតាមការចុះផ្សាយដោយសារពត៌មានXinhua។

កិច្ចព្រមព្រៀងនេះ មានមាត្រដ្ឋាន៣៥០ពាន់លានយ័ន(ប្រហែល ៤៩,៣ពាន់លានដុល្លារ) ឬ៤៥ពាន់លានអឺរ៉ូ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចព្រមព្រៀងនេះ នឹងមានសុពលភាពរយៈពេលបីឆ្នាំ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ធនាគារប្រជាជនចិន (PBOC)។

ធនាគារ PBOC បានបង្ហាញថាកិច្ចព្រមព្រៀងនេះ នឹងជួយធ្វើឱ្យកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ ទ្វេរភាគីកាន់តែស៊ីជម្រៅ សម្របសម្រួលពាណិជ្ជកម្ម និងការវិនិយោគ និងរក្សាស្ថិរភាពនៃទីផ្សារហិរញ្ញវត្ថុ។

ការផ្លាស់ប្តូររូបិយប័ណ្ណមើលឃើញថា ភាគីទាំងពីរយល់ព្រមផ្លាស់ប្តូរចំនួនទឹកប្រាក់ជាក់លាក់ នៃរូបិយប័ណ្ណបរទេសក្នុងអត្រា ដែលបានកំណត់ទុកជាមុន ទប់ស្កាត់នឹងការឡើងចុះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here