មន្រ្តីជាន់ខ្ពស់ក្រសយងប្រៃសណីយ៍ចុះពិនិត្យគុណភាពសេវាទូរគមនាគមន៍នៅខេត្តកំពង់ចាម និងត្បូងឃ្មុំ

 ដោយៈ វិវត្តន៍

       ត្បូងឃ្មុំៈ អនុរដ្ឋលេខាធិការនៃក្រសួងប្រៃសណិយ៍ និងទូរគមនាគមន៍ លោកញ៉ឹក កោសល្យវិទ្យា បានអញ្ជើញចុះត្រួតពិនិត្យគុណភាពសេវាទូរគមនាគមន៍ នៅតាមតំបន់ទេសចរណ៍អាទិភាព តំបន់ការពារធម្មជាតិ និងតំបន់ដាច់ស្រយាល នៅខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ។

អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្ដេចតេជោនាយករដ្ឋមន្រ្តី និងស្របតាមយន្ដការរបស់លោកជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលបានបង្កើតក្រុមការងារលើកកម្ពស់ គុណភាពសេវាទាំង៥តំបន់កាលពីខែឧសភា ឆ្នាំ២០២១ កន្លងមក នៅថ្ងៃទី១៩-២៣ ខែកញ្ញា ឆ្នាំ២០២២។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកញ៉ឹក កោសល្យវិទ្យា អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានដឹកនាំសម្របសម្រួល ក្រុមការងារអន្តរក្រសួងមកពីក្រសួងទេសចរណ៍ ក្រសួងវប្បធម៌ និងវិចិត្រសិល្បះ និងក្រសួងបរិស្ថាន ជាមួយនឹងប្រតិបត្តិករផ្តល់សេវាទូរសព្ទចល័ត ប្រតិបត្តិករផ្តល់សេវាបង្គោលអង់តែន និងប្រតិបត្តិករផ្តល់សេវាហេដ្ឋារចនាសម្ព័ន្ធ បណ្តាញខ្សែកាបទូរគមនាគមន៍ ចុះសិក្សា និងកំណត់ទីតាំងសាងសង់ស្ថានីយអង់តែន នៅតាមគោលដៅទេសចរណ៍អាទិភាព និងតំបន់ទេសចរណ៍ដាច់ស្រយាលនៅក្នុងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ។

ការចុះត្រួតពិនិត្យនេះ ដើម្បីសិក្សាស្វែងយល់និងកំណត់ទីតាំងសម្រា​ប់តម្លើងអង់តែនទូរសព្ទនៅ៥ទីតាំង ដែលក្នុងនោះខេត្តកំពង់ចាម មានចំនួន ២ រួមមាន រមណីយដ្ឋានភ្នំជើងព្រៃ និងរមណីយដ្ឋានក្បាលទឹក ទឹកឆា និងខេត្តត្បូងឃ្មុំ មានចំនួន៣រួមមាន រមណីយដ្ឋានទឹកធ្លាក់ហោង រមណីយដ្ឋានបឹងក្រម និងតំបន់ប្រវត្តិសាស្ត្រអ៉ិច (X-16) ព្រមទាំងគោលដៅទេសចរណ៍អាទិភាពផ្សេងទៀត៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here