កម្ពុជានាំចូលប្រេងឥន្ធនៈ និងឧស្ម័នហ្គាសជិត៣ពាន់លានដុល្លារ ក្នុងពេល៣ត្រីមាសដើមឆ្នាំនេះ

ដោយៈ សុខុម

ភ្នំពេញ: របាយការណ៍ផ្លូវការបានបង្ហាញ កាលពីថ្ងៃច័ន្ទ ទី១០ ខែតុលាថា ប្រទេសកម្ពុជាបាននាំចូលផលិតផលប្រេងឥន្ធនៈ និងឧស្ម័ន      ហ្គាស ក្នុងទំហំទឹកប្រាក់២,៨៤ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល៩ខែដើមឆ្នាំ២០២២ ដោយកើនឡើង៦៦% បើធៀបនឹង១,៧១ពាន់លានដុល្លារ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ទោះជាយ៉ាងណា របាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នេះមិនបានបញ្ជាក់ពីបរិមាណប្រេងឥន្ធនៈ និងឧស្ម័នហ្គាសដែលកម្ពុជា បាននាំចូលអំឡុងពេលពីខែមករា ដល់ខែកញ្ញា ឆ្នាំនេះឡើយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បច្ចុប្បន្ន កម្ពុជា ពឹងផ្អែកទាំងស្រុងលើការនាំចូលប្រេងឥន្ធនៈ និងឧស្ម័នហ្គាស ខណៈប្រេង និងឧស្ម័នបម្រុងនៅបាតសមុទ្ររបស់ខ្លួន មិនទាន់អាចទាញយកមកចម្រាញ់បាននៅឡើយ។

លោកស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលមានប្រសាសន៍កាលពីពេលថ្មីៗនេះថា តម្រូវការផលិតផលប្រេងឥន្ធនៈនៅកម្ពុជា ត្រូវបានព្យាករថា​ នឹងកើនឡើងដល់៤,៨លានតោនក្នុងឆ្នាំ២០៣០ ដោយកើនឡើងពី២,៨លានតោនក្នុងឆ្នាំ២០២០។

លោកមានប្រសាសន៍ទៀតថា “ចាំបាច់ត្រូវវិនិយោគបន្ថែមទៀតនៅក្នុងវិស័យនេះ​ ដើម្បីអាចឆ្លើយតបបាន ទៅនឹងតម្រូវការដែលកំពុងកើនឡើងនេះ”៕ Xinhua៕

LEAVE A REPLY

Please enter your comment!
Please enter your name here