ការបោះផ្សាយមូលបត្របំណុលថៃនឹងឈានដល់៣៤ពាន់លាន ដុល្លារក្នុងឆ្នាំនេះ

ដោយ: លាងហួរ

បាងកក: ស្ថាប័នឧស្សាហកម្មមួយឱ្យដឹងនៅថ្ងៃច័ន្ទនេះថា ការបោះផ្សាយមូលបត្របំណុលរបស់ប្រទេសថៃ ត្រូវបានរំពឹងថានឹងឈានដល់កម្រិតខ្ពស់បំផុតនៅឆ្នាំនេះ ដែលមានទំហំទឹកប្រាក់ដល់ចំនួន១,៣ពាន់ពាន់លានបាត (៣៤,៤៦ពាន់លានដុល្លារ)។

លោក Ariya Tiranaprakij អនុប្រធានជាន់ខ្ពស់នៅសមាគមទីផ្សារមូលបត្រថៃបាននិយាយថា អត្រាការប្រាក់កំពុងកើនឡើង។ ដូច្នេះមនុស្សកំពុងបិទការចំណាយ។ វិស័យឯកជនបានចេញមូលបត្របំណុល ដែលមានតម្លៃ៩៩៧ពាន់លានបាត កើនឡើង២២ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកAriya បានបន្តថា បណ្តាក្រុមហ៊ុនបានចេញមូលបត្រយ៉ាងហោចណាស់៥០ពាន់លានបាត ហើយនឹងមានច្រើនជាងនេះទៀត នៅក្នុងត្រីមាសចុងក្រោយ។ ដូច្នេះនៅឆ្នាំនេះ ការចេញមូលបត្របំណុលអាចឈានដល់យ៉ាងហោចណាស់១,៣ពាន់ពាន់លានបាត។

ធនាគារ​កណ្តាល​ថៃ​នៅក្នុង​ខែ​កញ្ញា ​បាន​ដំឡើង​អត្រា​គោល​នយោបា​យ​ចំនួន២៥ចំណុច​ទៀត​ដល់១ភាគរយ ហើយ​ធនាគារក៏មាន​ឆន្ទៈ​ក្នុង​ការ​កែសម្រួល​ការ​រឹតបន្តឹង​ប្រសិន​បើ​ចាំបាច់៕

LEAVE A REPLY

Please enter your comment!
Please enter your name here