ក្រសួងពាណិជ្ជកម្មត្រៀមរៀបចំសន្និបាតកំណើតដំបូង “សហព័ន្ធស្វាយចន្ទីកម្ពុជា”

 ដោយៈ គង់ ម៉ាលីនណា

       ភ្នំពេញៈគណៈកម្មការរៀបចំការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាភិបាលសហព័ន្ធស្វាយចន្ទីកម្ពុជា បានរៀបចំកិច្ចប្រជុំ ដើម្បីពិនិត្យ និងតាមដានវឌ្ឍនភាពចុងក្រោយ នៃការត្រៀមរៀបចំសន្និបាតកំណើតដំបូង “សហព័ន្ធស្វាយចន្ទីកម្ពុជា”។

ពិធីដែលបានធ្វើកាលពីសប្តាហ៍មុន បានធ្វើឡើងក្រោមអធិបតីភាព លោកម៉ៅ ថូរ៉ា និងឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដោយមានការចូលរួមពី ថ្នាក់ដឹកនាំ ទីប្រឹក្សាក្រសួង តំណាងអគ្គនាយកដ្ឋាននិងនាយកដ្ឋានពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍និងវិស័យឯកជនពាក់ព័ន្ធ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកម៉ៅ ថូរ៉ា ប្រធានអង្គប្រជុំ បានសម្តែងការស្វាគមន៍ ព្រមទាំងអនុញ្ញាតឱ្យក្រុមការងារ នៃគណៈកម្មការរៀបចំការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាភិបាលសហព័ន្ធស្វាយចន្ទីកម្ពុជា រាយការណ៍ពីវឌ្ឍនភាពនៃការងារត្រៀមរៀបចំ បោះឆ្នោតជ្រើសរើសប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាលនៅក្នុងពិធីសន្និបាតកំណើតដំបូង “សហព័ន្ធស្វាយចន្ទីកម្ពុជា” ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ នៅសណ្ឋាគារហ៊ីម៉ាវារី រាជធានីភ្នំពេញ។

អង្គប្រជុំបានពិភាក្សាផ្លាស់ប្តូរយោបល់ពាក់ព័ន្ធនឹង ដំណើរការរៀបចំនីតិវិធីបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាល ប្រធាន និងអនុប្រធាន ដែលក្នុងនោះមានការលើកឡើងអំពី ការរៀបចំសន្លឹកឆ្នោត ការរៀបចំបញ្ជីឈ្មោះភ្ញៀវចូលរួមកម្មវិធី បញ្ជីឈ្មោះអ្នកចូលរួមបោះឆ្នោត និងបេក្ខភាពអ្នកឈរឈ្មោះបោះឆ្នោត ដែលមានសមាភាព​មកពីតំណាងសមាគម សហគមន៍ ក្រុមហ៊ុននាំចេញ អ្នកផលិត និងអ្នកកែច្នៃ ក្នុងវិស័យស្វាយចន្ទី​ សំដៅធ្វើយ៉ាងណាឱ្យការបោះឆ្នោត ប្រព្រឹត្តទៅប្រកបដោយសុក្រឹតភាព និងតម្លាភាព។​

អង្គប្រជុំបានឯកភាពលើការបែងចែកការងារ និងបានស្នើឱ្យដៃគូអភិវឌ្ឍន៍និងភាគីពាក់ព័ន្ធ បន្តសហការឱ្យបានជិតស្និទ្ធ ជាមួយក្រសួងពាណិជ្ជកម្ម ដើម្បីឱ្យការរៀបចំការបោះឆ្នោត ជ្រើសរើសប្រធាននិងសមា​ជិកក្រុមប្រឹក្សាភិបាល និងសន្និបាតកំណើតដំបូង “សហព័ន្ធស្វាយចន្ទីកម្ពុជា” ទទួលបានជោគជ័យតាមការគ្រោងទុក៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here