អាជ្ញាធររាជធានីកំពុងលើកកំពស់សោភ័ណភាពដើម្បីទទួលព្រឹត្តិ ការណ៍ចំនួនបីនៅឆ្នាំក្រោយ

ដោយៈគង់ ម៉ាលីនណា

       ភ្នំពេញៈ អភិបាលរាជធានីភ្នំពេញកាលពីសប្តាហ៍មុន បានដឹកនាំកិច្ចប្រជុំសំខាន់បំផុតមួយ ដើម្បីរៀបចំផែនការកែលំអរ ហេដ្ឋារចនាសម្ព័ន្ឋនានាក្នុងទីក្រុងដើម្បីរៀបចំទទួលព្រឹត្តិការណ៍ធំៗចំនួន៣ នៅឆ្នាំ២០២៣ខាងមុខ។

អាជ្ញាធររាជធានីភ្នំពេញ កំពុងចាប់ផ្តើមជួសជុលកែលម្អផ្លូវផេ្សងៗទូទាំងទីក្រុងភ្នំពេញ ដើម្បីត្រៀមសហការរៀបចំ កិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២២ និងការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ដែលនឹងប្រារព្ធធ្វើឡើងក្នុងរាជធានីភ្នំពេញ។

លោកអភិបាលបានណែនាំ ដល់មន្ទីរជំនាញពាក់ព័ន្ធឱ្យធ្វើការតុបតែងលំអ បំពាក់ភ្លើងពណ៌ ផ្កាភ្ញី តាមបង្គោលភ្លើង សួនច្បារ និងដងផ្លូវសំខាន់ៗក្នុងរាជធានីភ្នំពេញ លាបថ្នាំខឿនចែកទ្រូងផ្លូវ ព្រមទាំងជួសជុលផ្លូវសំបុកមាន់ រៀបការ៉ូឡា ដាក់លូនៅទីតាំងមួយចំនួនដែលរងការខូចខាត ពិសេសរៀបចំឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធមហាវិថីឈ្នះឈ្នះ និងកំណាត់ផ្លូវជាតិលេខ៦ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ រហូតដល់ព្រំប្រទល់ខេត្តកណ្ដាល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនកាលពីពេលថ្មីៗនេះ បានក្រើនរម្លឹកដល់ក្រុមការងារបច្ចេកទេស ក៏ដូចជាមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្ត ឱ្យចុះបិទជង្ហុកសំបុកមាន់នៅក្នុងរដូវវស្សា ដែលសំបូរទៅដោយទឹកភ្លៀងធ្លាក់ ជោគជាំនាឆ្នាំនេះ ដោយមិនត្រូវទុកផ្លូវនោះចោល បង្កការលំបាកដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសត្រូវសម្រួលការតភ្ជាប់ភ្លាមៗ នូវខ្សែផ្លូវទាំងឡាយណាដែលត្រូវទឹកជំនន់ហូរកាត់ផ្តាច់៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here