អង្គការក្នុងស្រុកមួយផលិតប្រេងឆាពីឈូករ័ត្នដើម្បីឆ្លើយតបនឹង តម្រូវការទីផ្សារក្នុងស្រុក

  ដោយៈ

អង្គ​ការ​បណ្តុះ​បណ្តាល​ថ្នាក់​មូល​ដ្ឋាន (OBT)ដែលបានបង្កើតឡើងដោយស្ថាបនិកក្នុងស្រុក បាននិងកំពុងផលិតប្រេងឆាពីផ្កាឈូករ័ត្ន ដើម្បីបំពេញតម្រូវការក្នុងស្រុក និងអាចផ្គត់ផ្គង់ខ្លួនឯងបាន។

​ស្ថាប​និក​អង្គការ​បណ្តុះ​បណ្តាល​ថ្នាក់​មូល​ដ្ឋាន (OBT) លោក​ ប៉ត សុផល ជាដែល​បាន​បង្កើត​តាំងពី​ឆ្នាំ​ ២០០៩ ​នៅ​ភូមិ​ជី​រោទ៍​ក្រោម ​២ ឃុំ​ជី​រោទ៍​ទី​១ ស្រុក ​និង​ខេត្ត​ត្បូង​ឃ្មុំ​ នៅលើ​ផ្ទៃដី​ជាង១​ហិកតា​។​

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក​បង្ហើប​ឱ្យដឹង​ពី​គម្រោង​នានា​ ដែល​មាន​នៅ​អង្គការ​របស់​លោក រួមមាន​ ដូចជា គម្រោង​ទឹក​ស្អាត គម្រោង​ដំណាំ​សុវត្ថិ​ភាព ឬ​សិប្ប​កម្ម​ជា​ដើម​ក្នុង​នោះ ​ក៏មាន​ការ​កែច្នៃ​ប្រេង​ឆា​ពី​គ្រាប់​ឈូក​រ័ត្ន​ផងដែរ ​ដែលជា​ប្រភព​រកប្រាក់​ចំណូល​ សម្រាប់​ការផ្គត់​ផ្គង់​ឱ្យមាន​និរន្តរ​ភាព​នៅ​ក្នុង​អង្គ​ការ​។

លោកបានឲ្យដឹងថា ដើម​ឆ្នាំ​២០២២​នេះ ​អង្គការ​បាន​ទិញ​ម៉ាស៊ីន​ថ្មី សម្រាប់​គាប​យក​ប្រេង​ឆាពី​គ្រាប់​ឈូក​រ័ត្ន និង​ចាប់​ផ្តើម​ធ្វើ​គម្រោង​ផលិត​ប្រេង​ឆា​នេះ​ឡើង​វិញ​។ តាមពិ​តទៅគ​ម្រោង​នេះ ​យើង​ធ្លាប់​បានធ្វើ​ដំបូង​កាល​ពី​ឆ្នាំ​២០១៨ តែ​បាន​ផ្អាក​វិញ​នៅ​ឆ្នាំ​ ២០១៩​ ដោយ​សារ​តែ​ម៉ាស៊ីន​គាប​យក​ប្រេង​ឆា​នោះ​វា​ខូច​។​

ស្ថាប​និក​អង្គការ​ OBT រូបនេះ​បាន​ឱ្យដឹង​ទៀត​ថា ​កាល​ពី​ខែ​កក្កដា ឆ្នាំ​ ២០២២​ កន្លង​មក​នេះ​ យើង​ផលិត​ប្រេង​ឆា​ពី​គ្រាប់​ឈូករ័ត្ន ​បាន​ចំនួន​ជាង​ ២០០ដប ហើយ​១​ដប​មាន​ចំណុះ២៥០មី​ល្លិ​លីត្រ​។ ប្រេង​ឆា​ទាំង​អស់​នោះ​យើង​បាន​លក់​អស់​ហើយ​ដែរ​ ដោយ​សារ​មាន​ម៉ូយ​ដែល​រស់នៅ​រាជ​ធានី​ភ្នំពេញ ​និង​ខេត្ត​កំពង់​ចាម​បាន​ជាវ​អស់​។ ប្រេងឆា​ផលិត​ពី​គ្រាប់​ឈូក​រ័ត្ន​របស់​យើង​លក់​១ដប ក្នុង​តម្លៃ​១៤,​០០០រៀល​​។

​មន្ទីរ​ពាណិជ្ជ​កម្ម​ខេត្ត​ត្បូង​ឃ្មុំ ក៏​ធ្លាប់​បាន​សិក្សា​លើ​គម្រោងធ្វើ​ប្រេង​ឆា​ពី​គ្រាប់​ឈូក​រ័ត្ន​របស់​អង្គការ OBT ចំនួន២​លើក​មក​ហើយ​ដែរ ​ខណៈ​មន្ទីរ​ពាណិជ្ជ​កម្ម​ខេត្ត​កំពង់​ចាម​វិញ​ ក៏​តែង​បាន​លើក​ទឹក​ចិត្ត​ឱ្យ​អង្គការ​លោក នាំយក​ផលិត​ផល​ទៅ​ដាក់​បង្ហាញ​ក្នុង កម្ម​វិធី​ពិព័រណ៍​ភូមិ​១​ ផលិត​ផល​១​ ​ដូច​គ្នា​។​

លោកប៉ត សុ​ផល បាន​បញ្ជាក់​ថា ​ខាង​មន្ទីរ​ពាណិជ្ជ​កម្ម​ខេត្ត​ត្បូងឃ្មុំ​ និង​កំពង់​ចាម​ បាន​ជំរុញ​ឱ្យ​បន្ត​ការ​សិក្សា ​ពី​បច្ចេក​ទេស​បន្ថែម​ទៀត ​ដើម្បី​អភិវឌ្ឍ​ការ​ផលិត​ប្រេង​ឆា ដែល​មាន​ក្នុង​ស្រុក​មួយ​នេះ ​ឱ្យបាន​ចំនួន​កាន់​តែ​ច្រើន​តាម​តម្រូ​វការ​ និង​ឱ្យ​នាំ​យក​ទៅ​ដាក់​តាំង​បង្ហាញ ក្នុង​កម្ម​វិធី​ពិ​ព័រណ៍​ភូមិ​១​ ផលិត​ផល១។

លោក​បានបន្តថា “សព្វ​ថ្ងៃនេះ​ ខ្ញុំ​ក៏បាន​ឆ្លៀតទៅ​​សិក្សា​ស្វែង​យល់​បន្ថែម​ពី​បច្ចេកទេស ​នៃ​កា​រផលិត​ជាមួយនឹង​សាលា​មួយ​របស់​កូរ៉េ នៅក្នុង​រាជធា​នី​ភ្នំពេញ​រៀងរាល់​ពេល​ចុង​សប្តាហ៍”​។ លោកបន្តថា “ក្រោយពី​រៀន​ចប់​វគ្គ​នេះ​ទៅ ខ្ញុំ​ក៏មាន​គម្រោង​បង្កើន​ការ​ផលិត​ប្រេង​ឆា ពី​គ្រាប់​ឈូក​រ័ត្ន   ​ឱ្យមាន​ចំនួន​ច្រើន​ផង​ដែរ”៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here