តម្លៃប្រេងឆៅហក់ឡើងខ្ពស់ខ្លាំងក្រោយពីអង្គការ OPEC+ សម្រេចកាត់បន្ថយទិន្នផល

ដោយ៖ សុផារី

សិង្ហបុរី៖ ប្រេងឆៅត្រូវបានជួញដូរក្នុងតម្លៃជាង៩៣ដុល្លារ ក្នុងមួយបារ៉ែល នៅព្រហស្បតិ៍សប្តាហ៍នេះ ដែលជាតម្លៃជិតដល់តម្លៃខ្ពស់បំផុត ក្នុងរយៈពេលបីសប្តាហ៍ បន្ទាប់ពីអង្គការ OPEC+ បានព្រមព្រៀងរឹតបន្តឹងការផ្គត់ផ្គង់ប្រេងឆៅសកល។

កិច្ចព្រមព្រៀងរវាងអង្គការប្រទេសនាំចេញប្រេង (OPEC) និងសម្ព័ន្ធមិត្តរបស់ខ្លួន រួមទាំងប្រទេសរុស្ស៊ីផងដែរ ដែលរួមគ្នាហៅថា អង្គការ OPEC+ បានព្រមព្រៀងគ្នាកាត់បន្ថយការផ្គត់ផ្គង់ប្រេងនៅក្នុងទីផ្សារ ដែលមានភាពតានតឹងរួចស្រាប់ទៅហើយនោះ ដែលនឹងបន្ថែមឱ្យមានកំណើនអតិផរណា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចព្រមព្រៀងកាត់បន្ថយផលិតកម្មប្រហែល២លានបារ៉ែលក្នុងមួយថ្ងៃ គឺជាការកាត់បន្ថយច្រើនបំផុត គិតចាប់តាំងពីឆ្នាំ២០២០មក។ នេះបើយោងតាមទីភ្នាក់ព័ត៌មានរ៉យទ័រ។

តម្លៃប្រេងឆៅប្រភេទ Brent ក្នុងកិច្ចសន្យាអនាគត សម្រាប់ចែកចាយនៅខែធ្នូបានកើនឡើង៤សេន ដល់៩៣,៤១ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីឡើងថ្លៃ១,៧ភាគរយនៅក្នុងវគ្គមុន ហើយតម្លៃប្រេងឆៅប្រភេទ West Texas Intermediate (WTI) ក្នុងកិច្ចសន្យាអនាគតសម្រាប់ចែកចាយនៅខែវិច្ឆិកា បានកើនឡើង ២សេនដល់ ៨៧,៧៨ដុល្លារក្នុងមួយបារ៉ែល ដែលកើនឡើង១,៤ភាគរយកាលពីថ្ងៃអង្គារ។

ដោយសារការផលិតនៅប្រទេសមួយចំនួននៃអង្គការ OPEC+ មានកម្រិតទាបជាងកម្រិតគោលដៅ ការកាត់បន្ថយជាក់ស្តែងនឹងមានទំហំតូចជាងតួលេខ ២លានបារ៉ែលក្នុងថ្ងៃដែលបានព្រមព្រៀងក្នុងកិច្ចប្រជុំនេះ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានរាយការណ៍ដោយដកស្រង់បន្ទោលរបស់ព្រះអង្គម្ចាស់ Abdulaziz bin Salman រដ្ឋមន្ត្រីថាមពលអារ៉ាប៊ីសាអូឌីតថា ការកាត់បន្ថយការផ្គត់ផ្គង់ពិតប្រាកដនឹងមានប្រហែលពី ១លានទៅ ១,២លានបារ៉ែលក្នុងមួយថ្ងៃ ហើយការកាត់បន្ថយនេះ គឺជាការឆ្លើយតប ទៅនឹងការដំឡើងអត្រាការប្រាក់ នៅប្រទេសលោកខាងលិច និងការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោក៕

LEAVE A REPLY

Please enter your comment!
Please enter your name here