ក្រសួងពាណិជ្ជកម្មអំពាវនាវឱ្យពាណិជ្ជករ និងក្រុមហ៊ុនកម្ពុជាចូលរួមក្នុងពិព័រណ៍វិស័យម្ហូបអាហារនិងភេសជ្ជៈនៅវៀតណាម

 ដោយៈ លក្ខិណា

ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្មកម្ពុជា បានអំពាវនាវដល់ពាណិជ្ជករ និងក្រុមហ៊ុនកម្ពុជា ចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍មួយ ដែលរៀបចំឡើងនៅប្រទេសវៀតណាមនៅថ្ងៃទី១៩ ដល់ថ្ងៃទី ២២ ខែតុលា ២០២២ខាងមុខនេះ ។

ក្នុងសេចកក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ដែលបានចេញផ្សា​យនៅថ្ងៃទី៧ តុលា២០២២នេះឱ្យដឹងថា ព្រឹត្តិការណ៍ពិព័រណ៍អន្តរជាតិមួយស្ដីពីផលិតផលម្ហូបអាហារ និងភេសជ្ជៈ លើកទី១នឹងរៀបចំឡើងនៅទីក្រុងហូជីមិញប្រទេសវៀតណាម ហើយក៏ជាឱកាសសម្រាប់ពាណិជ្ជករ និងម្ចាស់ក្រុមហ៊ុនកម្ពុជា ក្នុងការស្វែងរកដៃគូពាណិជ្ជកម្មផងដែរ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងសេចក្ដីជូនដំណឹងដដែលនេះឱ្យដឹងទៀតថា ព្រឹត្តិការណ៍ពិព័រណ៍នេះរៀបចំឡើង ក្នុងទម្រង់ចូលរួមដោយផ្ទាល់ និងចូលរួមពីចំងាយតាមប្រព័ន្ធអនឡាញ ដោយផ្ដោតសំខាន់ទៅលើផលិតផលទូទៅ និងការផលិតម្ហូបអាហារគ្រប់ប្រភេទរួមមាន ផលិតផលកសិកម្មកែច្នៃ អាហារកំប៉ុង បច្ចេ​កវិទ្យាការវេចខ្ចប់ជាដើម ។

ក្នុងឱកាសនៃការរៀបចំព្រឹត្តិការណ៍នេះដែរ គណៈកម្មការរៀបចំពិព័​រណ៍តាមរយៈក្រសួងពាណិជ្ជកម្ម សូមអញ្ជើញ ពាណិជ្ជករ និងក្រុមហ៊ុនកម្ពុជា ក្នុងវិស័យម្ហូបអាហារ និងភេសជ្ជៈចូលរួម ដើម្បីធ្វើទំនាក់ទំនងទីផ្សារនិងស្វែងរកដៃគូពាណិជ្ជកម្ម និងវិនិយោគជាអន្តរាតិ ។

តាមរយៈសកម្មភាព នៃព្រឹត្តិការណ៍ពិព័រណ៍អន្តរជាតិទាំង នៅក្នុងប្រទេសកម្ពុជា និងនៅក្រៅប្រទេសដូចជាប្រទេសចិន និងបណ្ដាប្រទេសផ្សេងៗទៀត ដែលកម្ពុជាបានចូលរួមគឺជាឱកាស ក្នុងការស្វែងរកទីផ្សារផលិតកម្ពុជា ក៏ដូចជា ការស្រូបទាញនូវវិនិយោគិនចូលមកកម្ពុជា ដើម្បីបណ្ដាក់ទុនវិនិយោគនិងផលិត រួចហើយនាំចេញទៅវិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here