ទីផ្សារជួលការិយាល័យនៅទីក្រុងហុងកុងមានសភាពស្ងប់ស្ងាត់ ក្នុងត្រីមាសទី៣

ដោយ: លាងហួរ

ហុងកុង: សកម្មភាពជួលការិយាល័យ និងលក់រាយមានសភាពស្ងប់ស្ងាត់ក្នុងត្រីមាសទី៣ ហើយអត្រាស្រូបយកទីផ្សារការិយាល័យ សរុបបានត្រឡប់ទៅរកភាពវិជ្ជមានឡើងវិញ នៅក្នុងទីក្រុងហុងកុងភាគខាងកើត។

ទីផ្សារលក់រាយក្នុងស្រុក ក៏នៅតែចុះខ្សោយផងដែរ ជាមួយនឹងការលក់រាយសម្រាប់ខែមករា ដល់ខែសីហា ឆ្នាំ២០២២បានកត់ត្រានៅ២២៦,៧ពាន់លានដុល្លារហុងកុង ធ្លាក់ចុះ១,៥ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។

ខណៈពេលដែលច្បាប់ ដាក់ឱ្យនៅដាច់ដោយឡែកពីគេ០+៣ចុងក្រោយបំផុតសម្រាប់អ្នកធ្វើដំណើរ ប្រហែលជាមិនជំរុញឱ្យមានកំណើនទេសចរណ៍ ទៅកាន់ទីក្រុងហុងកុងភ្លាមៗនោះទេ ផ្ទុយទៅវិញវាអាចជំរុញអ្នកស្រុកធ្វើដំណើរទៅក្រៅប្រទេស។ ហេតុដូច្នេះហើយវានឹងប៉ះពាល់ដល់ការលក់រាយក្នុងស្រុកក្នុងរយៈពេលខ្លី។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សកម្មភាពជួលការិយាល័យ នៅតែស្ងប់ស្ងាត់ក្នុងត្រីមាសទី៣ ដែលបណ្តាលមកពីអស្ថិរភាពសេដ្ឋកិច្ចសកល ការដំឡើងអត្រាការប្រាក់ និងភាពមិនច្បាស់លាស់ជុំវិញ ការបើកព្រំដែនហុងកុង-ចិនដីគោកឡើងវិញ។

កម្រិតនៃការជួលការិយាល័យសរុប មាននិន្នាការធ្លាក់ចុះ២,៣ភាគរយពីមួយត្រីមាសទៅមួយត្រីមាស។

នៅក្នុងតំបន់ដូចជា Greater Tsimshatsui និង Greater Central បានជួបប្រទះ នូវការធ្លាក់ចុះគួរឱ្យកត់សម្គាល់បន្ថែមទៀត ពោលគឺធ្លាក់ចុះ៣,១និង២,៤ភាគរយពីមួយត្រីមាសទៅមួយត្រីមាសរៀងៗគ្នា៕

LEAVE A REPLY

Please enter your comment!
Please enter your name here