វៀតណាមសម្លឹងដណ្ដើមតំណែងប្រទេសចិន ដើម្បីប្រែក្លាយប្រទេសជាមជ្ឈមណ្ឌលផលិតកម្មធំបំផុតក្នុងពិភពលោក

ដោយៈ សុខុម

អន្តរជាតិ: នៅតាមសួនឧស្សាហកម្មនានា ដែលស្ថិតនៅចន្លោះទួលភ្នំ និងវាលចម្ការតែក្នុងប្រទេសវៀតណាម ភាគខាងជើង ក្រុមកម្មកររោងចក្រកំពុងមមាញឹកយ៉ាងខ្លាំង នៅក្នុងការផលិតនូវផលិតផល សម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខរបស់ពិភពលោក។

ក្រុមហ៊ុនលំដាប់យក្សទាំងនោះ មានដូចជាក្រុមហ៊ុន Apple ក្រុមហ៊ុន Samsung ក្រុមហ៊ុន LG Electronics និងក្រុមហ៊ុន Microsoft។

ដោយខកចិត្តចំពោះការបិទខ្ទប់ “សូន្យកូវីដ” របស់ប្រទេសចិន ដែលបានប្រកាសផ្អាកផលិតកម្មភ្លាមៗមួយរំពេច បណ្ដាក្រុមហ៊ុនផលិតកម្មកំពុ​ងស្វែងរកជម្រើសផ្សេង ដើម្បីងាកចេញពីប្រទេសចិន ដែលជាមជ្ឈមណ្ឌលផលិតកម្មធំបំផុតក្នុងពិភពលោក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទន្ទឹមនឹងនេះ ប្រទេសវៀតណាម ដែលមានកម្លាំងពលកម្មថោក ភូមិសាស្ត្រជិតប្រទេសចិន និងបរិយាកាសនយោបាយមានស្ថិរភាព គឺជាអ្នកទទួលផលធំពីការងារចេញនេះ។

លោក Greg Poling នាយកកម្មវិធីអាស៊ីអាគ្នេយ៍ នៅមជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ (CSIS) បានប្រាប់សារព័ត៌មាន Al Jazeera ថា “ប្រទេសវៀតណាម មិនត្រឹមតែជាកន្លែងដែលក្រុមហ៊ុនពហុជាតិសាសន៍ កំពុងសម្លឹងរកឱកាសធ្វើពិពិធកម្ម នៅក្រៅប្រទេសចិននោះទេ ប៉ុន្តែវៀតណាម ក៏ប្រហែលជាជោគជ័យបំផុតផងដែរ”។

ក្រុមហ៊ុន Apple ក្រុមហ៊ុន Google និង ក្រុមហ៊ុន Samsung សុទ្ធសឹងតែនាំមុខគេ ក្នុងប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះ។

ក្រុមហ៊ុន Foxconn និងក្រុមហ៊ុនLuxshare Precision Industry ដែលសុទ្ធតែជាក្រុមហ៊ុនផ្គត់ផ្គង់​ ដ៏សំខាន់បំផុតរបស់ក្រុមហ៊ុន Apple នៅពេលនេះកំពុងចរចា ដើម្បីផលិតនាឡិកាApple Watch និងកុំព្យូទ័រ Macbooks នៅក្នុងប្រទេសវៀតណាម ជាលើកដំបូងមិនធ្លាប់មាន។

ដើម្បីគាំទ្រដល់ការពង្រីករបស់ខ្លួន នៅប្រទេសវៀតណាម ក្រុមហ៊ុន Foxconn ដែលមានមូលដ្ឋាននៅតៃវ៉ាន់ បានប្រកាសគម្រោងបោះទុនវិនិយោគ៣០០លានដុល្លារអាមេរិក លើរោងចក្រថ្មីមួយនៅលើផ្ទៃដី៥០,៥ហិកតានៅ Bac Giang ដែលជាខេត្តភាគខាងជើង មានចម្ងាយប្រហែល៥០គីឡូម៉ែត្រពីទីក្រុងហាណូយ៕ Aljazeera៕

LEAVE A REPLY

Please enter your comment!
Please enter your name here