ដោយ: លាងហួរ
ពិភពលោក: អង្គការពាណិជ្ជកម្មពិភពលោក (WTO) បានឱ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃពុធម្សិលមិញថា ទំហំពាណិជ្ជកម្មពិភពលោក ត្រូវបានគេរំពឹងថា នឹងបាត់បង់សន្ទុះនៅក្នុងឆមាសទី២នៃឆ្នាំនេះ ហើយបន្តធ្លាក់ចុះនៅឆ្នាំ២០២៣។
សេដ្ឋវិទូរបស់ WTO បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ទំហំពាណិជ្ជកម្មទំនិញសកលនឹងកើនឡើង៣,៥ភាគរយនៅឆ្នាំ២០២២ ដែលប្រសើរ ជាងការព្យាករណ៍៣ភាគរយ នៅក្នុងខែមេសាបន្តិច។
ទោះបីជាយ៉ាងណាក៏ដោយ សម្រាប់ឆ្នាំ ២០២៣ខាងមុខ WTO រំពឹងថា ទំហំពាណិជ្ជកម្មសកលនឹងមានការកើនឡើងត្រឹមតែ១ភាគរយ ធ្លាក់ចុះយ៉ាងខ្លាំងពីការប៉ាន់ប្រមាណពីមុន៣,៤ភាគរយ។
ការព្យាករណ៍ថ្មីរបស់ WTO បានប៉ាន់ប្រមាណថា ផលិតផលក្នុងស្រុកសរុបពិភពលោក (GDP) នៅអត្រាប្តូរប្រាក់ទីផ្សារនឹងកើនឡើង២,៨ភាគរយ នៅឆ្នាំ២០២២ និង២,៣ភាគរយ នៅឆ្នាំ២០២៣ ពោលគឺទាបជាង១ភាគរយ បើធៀបនឹងការព្យាករណ៍ទុកពីពេលមុន។
អ្នកសេដ្ឋកិច្ចបានពន្យល់ថា តម្រូវការនាំចូលត្រូវបានរំពឹងថា នឹងធ្លាក់ចុះ ដោយសារកំណើនសេដ្ឋកិច្ចយឺតក្នុងប្រទេសធំៗ ដោយសារហេតុផលផ្សេងៗ។ តម្លៃថាមពលហក់ឡើងខ្ពស់ ដែលកើតចេញពីសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន នឹងធ្វើឱ្យការចំណាយគ្រួសារធ្លាក់ចុះ និងបង្កើនថ្លៃដើមផលិតកម្មនៅអឺរ៉ុប។ ការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុនឹងប៉ះពាល់ ដល់ការចំណាយលើផ្នែក ដូចជា លំនៅដ្ឋាន យានយន្ត និងការវិនិយោគថេរនៅក្នុងសហរដ្ឋអាមេរិក៕
WTO ព្រមានពីការធ្លាក់ចុះយ៉ាងខ្លាំងនៃណើនពាណិជ្ជកម្មពិភពលោកនៅឆ្នាំ២០២៣