បំណុលជាតិរបស់សហរដ្ឋអាមេរិកកើនលើសពី៣១ពាន់ពាន់លានដុល្លារ

ដោយ: លាងហួរ

វ៉ាស៊ីនតោន:បំណុលជាតិរបស់សហរដ្ឋអាមេរិក បានកើនលើស៣១ពាន់ពាន់លានដុល្លារជាលើកដំបូង ចំពេលអត្រាការប្រាក់ខ្ពស់ ដែលបង្កើនការព្រួយបារម្ភអំពីនិរន្តរភាពសារពើពន្ធ។

សេចក្តីថ្លែងការណ៍របស់រតនាគារប្រចាំថ្ងៃ របស់ក្រសួងរតនាគារសហរដ្ឋអាមេរិក បានចេញផ្សាយកាលពី ថ្ងៃអង្គារម្សិលមិញបានឲ្យដឹងថា បំណុលសាធារណៈសរុប ដែលមិនទាន់ទូទាត់សង បានកើនឡើងដល់៣១,១ពាន់ពាន់លានដុល្លារកាលពីថ្ងៃចន្ទ រួមមានបំណុលចំនួន២៤,៣ពាន់ពាន់លានដុល្លារ ដែលកាន់កាប់ដោយសាធារណៈជន និង៦,៨ពាន់ពាន់លានដុល្លារ នៅក្នុងការកាន់កាប់អន្តររដ្ឋាភិបាល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកMaya MacGuineas ប្រធានក្រុមឃ្លាំមើលថវិកានៃគណៈក ម្មាធិការសហព័ន្ធបាននិយាយថា វាជាកំណត់ត្រាថ្មីមួយ ដែលគ្មាននរណាម្នាក់គួរមានមោទនភាពនោះទេ ដោយកត់សម្គាល់ឃើញថា កាលពី៥ឆ្នាំមុន ដែលសហរដ្ឋអាមេរិកបានជំពាក់បំណុល សរុបចំនួន២០ពាន់ពាន់លានដុល្លារប៉ុណ្ណោះ។

ដែនកំណត់បំណុលរបស់រដ្ឋាភិបាល សហព័ន្ធបច្ចុប្បន្ន គឺប្រហែល៣១,៤ពាន់ពាន់លានដុល្លារ បន្ទាប់ពីសភាសហរដ្ឋអាមេរិក បានអនុម័តច្បាប់កាលពីខែធ្នូឆ្នាំមុន ដើម្បីបង្កើនដែនកំណត់ និងជៀសវាងការខកខានសងបំណុលដែលកំពុងកើនឡើង៕

LEAVE A REPLY

Please enter your comment!
Please enter your name here