ដោយៈ ម៉ាលីនណា
ភ្នំពេញៈ ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា ម.ក (SME Bank) បានចុះអនុស្សរណៈនៃការយោគយល់ជាមួយធនាគារកម្ពុជាអាស៊ីលើគំរោងហិរញ្ញប្បទានស្តារវិស័យទេសចរណ៍។
កាលពីព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ លោកបណ្ឌិតលឹម អូន អគ្គនាយក នៃ ធ.ស.ក និង លោក Mitra Dwaipayan ប្រធាននាយកប្រតិបត្តិការ តំណាងឲ្យធនាគារ កម្ពុជា អាស៊ី បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពី ការអនុវត្តគម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ (TRCS) ក្នុងគោលបំណងផ្តល់ហិរញ្ញប្បទានជូនដល់ម្ចាស់ អាជីវកម្មក្នុងវិស័យទេសចរណ៍ សម្រាប់យកទៅប្រើប្រាស់ក្នុងការស្តារ ឬបើកដំណើរការអាជីវកម្មឡើងវិញ។
ម្ចាស់អាជីវកម្មដែលស្ថិតក្នុងវិស័យទេសចរណ៍ អាចស្នើសុំហិរញ្ញប្បទានក្រោមគម្រោងនេះ តាមរយៈ ធនាគារ កម្ពុជា អាស៊ី ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕